ក្រសួងសុខាភិបាល ផ្អាកដំណើរការធនាគារកាថេមួយរយៈ

    ក្រសួងសុខាភិបាល ផ្អាកដំណើរការធនាគារកាថេមួយរយៈ

    ក្រសួង​សុខាភិបាល​បាន​ទទួល​ការ​អនុញ្ញាត​ពី​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្រេច​បិទ​ធនាគារ​កាថេ​នៅ​ផ្លូវ​សម្ដេច​ប៉ាន រាជធានី​ភ្នំពេញ ​ព្រោះ​មាន​បុគ្គលិក​នៅ​ទី​នោះ​ឆ្លង COVID-19។

    ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​​បញ្ជាក់​ថា ធនាគារ​នេះ​ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន​ក្នុង​រយៈ​ពេល ១៤ ថ្ងៃ​សិន ដោយ​គិត​ចាប់តាំង​ពី​ថ្ងៃ ០៣ ធ្នូ ឆ្នាំ ២០២០ ត​ទៅ ដើម្បី​ឲ្យ​ក្រុម​ការងារ​ក្រសួង​សុខាភិបាល​ចុះ​យក​វត្ថុ​សំណាក​បុគ្គលិក​ទាំងអស់ និង​តម្រូវ​ឲ្យ​បុគ្គលិក​ទាំងអស់​នោះ ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ​ផង​ដែរ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 03/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត