អាមេរិកនឹង​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំងកូវីដ១៩ មួយប្រភេទទៀត

    អាមេរិកនឹង​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំងកូវីដ១៩ មួយប្រភេទទៀត

    អាមេរិក​​ត្រៀម​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ មួយ​ប្រភេទទៀត​ បន្ទាប់​ពី​គណៈកម្មការ​​ផ្នែក​ឱសថ​វាយ​តម្លៃ​ថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​​បង្ការ​កូវីដ​១៩​ ច្រើនជាង​ហានិភ័យ ​ខណៈ​ខាង​និយ័ត​ករ​រាយការណ៍​កាលពី​សប្ដាហ៍​មុន​ថា​វ៉ាក់សាំងនេះ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​៩៤​ភាគរយ​។

    ​​ប្រ​ធានរដ្ឋបាល​ចំណីអាហារ និង​ឱសថ​(FDA) អាមេរិក​បាន​និយាយ​ថា​​បុគ្គ​លិក​របស់​លោក​​នឹង​ពន្លឿន​​នីតិវិធី​ទទួល​ស្គាល់​​វ៉ាក់សាំង​បង្ការ​កូវីដ១៩ Moderna ដែល​អាច​ឲ្យ​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​ដឹកជញ្ជូន​វ៉ាក់សាំង​ទៅ​កាន់​គោល​ដៅ​សម្រាប់​ប្រើប្រាស់​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ សារព័ត៌មាន​BBC​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ​។​

    វ៉ាក់សាំងកូវីដ១៩

    បើ​តាម​BBC ការ​សម្រេច​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​វ៉ាក់សាំងបង្ការ​កូវីដ១៩ Pfizer/BioNTech ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​ប្រទេស​។ គណៈ​កម្មការ​វាយ​តម្លៃ​លើ​ប្រសិទ្ធភាព​ថ្នាំ​របស់ អាមេរិក កាលពី​ថ្ងៃអង្គារ​បាន​បោះ​ឆ្នោត​សំឡេង​២០​ទល់​នឹង​០ ថា​វ៉ាក់សាំង​Moderna ​មាន​គុណ​ប្រ​យោជ​ន៍ច្រើន​ជាង​ហានិភ័យ​សម្រាប់​ចាក់​ឲ្យ​មនុស្ស​មាន​វ័យ​១៨​ឆ្នាំ​ឡើង​ទៅ​។

    រដ្ឋាភិបាល​អាមេរិក​បាន​យល់ព្រម​ទិញ​វ៉ាក់សាំងនេះ​ចំនួន​២០០​លាន​ដូស ហើយ​ក្នុង​នោះ​ប្រាំមួយ​លាន​ដូស​អាច​នឹង​ត្រូវ​ដឹក​ជញ្ជូន​ចេញ​ទៅ​ប្រើ​ប្រាស់​ភ្លាមៗ ពេល​វ៉ាក់សាំង​បាន​ទទួល​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ។​

    គួរ​បញ្ជាក់​ថា​​វ៉ាក់សាំង​នេះ​ត្រូវ​រក្សាទុក​ក្នុង​សីតុណ្ហភាព​២០​អង្សា និង​ត្រូវ​ចាក់​ពីរ​ដូស​​ដើម្បី​មាន​ប្រសិទ្ធភាព។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.bbc.com/news/world-us-canada-55358334

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 18/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត