តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ជប៉ុន​រកឃើញ​វីរុសកូវីដ១៩ មាន​វ៉ារ៉្យង់ថ្មីផ្សេងទៀត​ ខុសពីនៅ​អង់គ្លេស

    ជប៉ុន​រកឃើញ​វីរុសកូវីដ១៩ មាន​វ៉ារ៉្យង់ថ្មីផ្សេងទៀត​ ខុសពីនៅ​អង់គ្លេស

    អាជ្ញាធរ​សុខាភិ​បាលជប៉ុន​បាន​រក​ឃើញ​វីរុស​កូវីដ១៩ប្រភេទថ្មី​មួយ​ទៀត​មាន​ប្រ​ភព​នៅ​ប្រ​ទេស​ប្រេស៊ីល ដែល​វីរុស​ប្រភេទ​នេះ​ ខុស​ពី​វីរុស​កូវីដ១៩​ប្រ​ភេទ​ថ្មី​ដែល​គេ​រក​ឃើញ​នៅ​ចក្រភព​អង់​គ្លេស​។

    សារព័ត៌មាន​The Japantimesបាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​មករា នេះ​ថា វ៉ារ៉្យង់ថ្មី​របស់​វីរុស​កូវីដ​១៩ នេះ​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​បួន​រូប​​ហោះ​ចេញ​ពី​រដ្ឋ​អាម៉ាហ្សូន ក្នុង​ប្រទេស​ប្រេស៊ីល​។ មន្ត្រី​សុខា​ភិបាល​ជប៉ុន​បាន​អះអាង​ថា​វ៉ា​រ៉្យង់​របស់​វីរុស​កូវីដ​១៩​នេះ ខុស​ពី​វ៉ារ៉្យង់កូវីដ១៩​ដែល​គេ​បាន​រក​ឃើញ​នៅ​ចក្រ​ភព​អង់គ្លេស ដែល​​មាន​ការ​ឆ្លង​ខ្លាំង​នោះ។

    កូវីដ១៩ថ្មី

    មន្ត្រី​សុខាភិបាល​ជប៉ុន​កំពុង​តែ​សិក្សា​មើល​ដែរ​ថា​វ៉ាក់សាំង​អាច​មាន​ប្រសិទ្ធ​ភាព​ចំពោះ​វីរុស​កូវីដ១៩ ដែល​មាន​វ៉ារ៉្យង់​ថ្មី​នេះ​ដែរ​ឬ​យ៉ាងណា។​ យ៉ាងណា មន្ត្រី​បញ្ជាក់​ថា​មិន​ទាន់​មាន​ភស្តុ​តាង​បញ្ជាក់​ថា​វីរុស​កូវីដ​១៩ មាន​វ៉ារ៉្យង់​ថ្មី​មាន​ប្រភព​នៅ​ប្រេស៊ីល​​នេះ​អាច​ឆ្លង​លឿន​នោះ​ទេ។ ​

    ប្រ​ភព​ដដែល​បន្ត​ថា​អាជ្ញា​ធរ​ជប៉ុន​បាន​ជួន​ដំណឹង​ពី​ការ​រក​ឃើញ​នេះ​ដល់​ភាគី​ប្រេស៊ីល​ហើយ​ដែរ ដោយ​ថា​វ៉ារ្យ៉ង់​របស់​វីរុសកូវីដ​១៩ ដែល​បាន​រក​ឃើញ​បាន​បំប្លែង​ខ្លួន​ដល់ទៅ​១២ ហើយ​មាន​មួយ​ក្នុង​ចំណោម​នោះ​ដូច​គ្នា​ទៅ​នឹង​វ៉ារ្យ៉ង់​ដែល​គេ​រក​ឃើញ​ក្នុង​ចក្រភព​អង់គ្លេស​កន្លង​មក​។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.japantimes.co.jp/news/2021/01/11/national/science-health/new-coronavirus-variant-japan/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 11/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត