តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ការសិក្សាថ្មី៖ វះ​កាត់​សម្រក​ទម្ងន់ ជួយ​ជីវិត​ផ្លូវ​ភេទ​ឲ្យ​ប្រសើរ​ឡើង

    ការសិក្សាថ្មី៖ វះ​កាត់​សម្រក​ទម្ងន់ ជួយ​ជីវិត​ផ្លូវ​ភេទ​ឲ្យ​ប្រសើរ​ឡើង

    យោង​តាម​ភ្នាក់​ងារ​សារ​ព័ត៌​មាន រ៉យទ័រ ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា វះកាត់​សម្រក​ទម្ងន់​ មិន​ត្រឹមតែ​ជួយ​ឲ្យ​យើង​មាន​រូបរាង​ស្លីម ស្អាត​ សិចស៊ី ប៉ុណ្ណោះ​ទេ ថែម​ទាំងជួយ​ដោះ​​ស្រាយ​បញ្ហា​ផ្លូវ​ភេទ​ជា​ច្រើន​ទៀត​ផង។

    ក្នុង​សិក្សា​រួម លើ​បុរស​ និង​ស្ត្រី​ជាង ២​ពាន់​នាក់ សុទ្ធ​សឹង​មាន​បញ្ហាផ្លូវភេទ​ មុន​ពេល​វះ​កាត់ រក​ឃើញ​ថា ពាក់​កណ្តាល​នៃ​ចំនូន​អ្នក​ចូល​រួមទទួល​បាន​ជីវិត​ផ្លូវភេទ​ប្រសើរ​ឡើង​វិញ ក្រោយ​វះ​កាត់។

    លោក​ស្រី​វេជ្ជបណ្ឌិត Kristine Steffen មក​ពី​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ នៃ​សាកល​វិទ្យាល័យ North Dakota State នៅ ​សហរដ្ឋ​អាមេរិក និង​ជា​ប្រធាន​ដឹក​នាំ​ការ​សិក្សា លើក​ឡើង​ថា ជីវិត​ផ្លូវ​ភេទ​របស់​អ្នក​ចូល​រួម ទាំង​បុរស និង​ស្ត្រី សុទ្ធតែ​​ប្រសើរ​ឡើង​វិញ​ ក្រោយ​វះកាត់​ប្រមាណ​មួយឆ្នាំ។

    ៥៦% នៃស្ត្រី ១០១៥នាក់ និង ៤៩,២% ក្នុងចំណោម​បរុស ៣០៤នាក់ បានវះកាត់សម្រក​ទម្ងន់ ធ្លាប់​លើក​ឡើង ពួក​គេ​មិនអាច​សម​បំណង ឬ​ឈាន​ដល់​ចំណុច​កំពូល​សម្រាប់​ជីវិត​ផ្លូវ​ភេទ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​បញ្ហា​នេះ ចាប់​ផ្តើម​ប្រសើរ​ឡើង​ត្រឹម​រយៈ​ពេល​មួយឆ្នាំ​ក្រោយ​វះ​កាត់ ដោយ​ថែម​ទាំង​អះអាង ពួកគេ​ពេញ​ចិត្ត​នឹង​បទ​ពិសោធន៍​ជីវិត​ផ្លូវ​ភេទ​នៅ​ពេល​នេះ​ជា​ខ្លាំង។

    ទោះ​ជា​យ៉ាង​ណា នៅ​មិន​ទាន់​ច្បាស់​ថា វះ​កាត់​សម្រក​ទម្ងន់ តាម​រយៈ​វះកាត់​ក្រពះ (Bariatric Surgery) អាច​ជួយ​ដល់​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​ ឬ​យ៉ាង​ណា​នៅ​ឡើយ។

    បើ​យោង​តាម​វេជ្ជបណ្ឌិត Kimberley Steele មក​ពី​សាកល​វិទ្យា​វេជ្ជសាស្ត្រ Johns Hopkins ក្នុង​ទីក្រុង បលទីម័រ រដ្ឋម៉ារីឡែន សហរដ្ឋ​អាមេរិក លើក​ឡើង​ថា ក្រុម​ការងារ កំពុង​សិក្សា​លើស​ពី​នេះ​ទៀត ទៅ​លើ​លទ្ធ​ផល​ក្រោយ​វះ​កាត់ អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សម្រក​ទម្ងន់ និង​បញ្ហា​សុខ​ភាព​ដែល​ជាប់​ទាក់ទង​ការ​ឡើង​ទម្ងន់ ដូចជា ជំងឺ​ទឹក​នោម​ផ្អែម លើស​ជាតិ​ខ្លាញ់ លើស​ឈាម និង​ជំងឺ​ដេក​បាត់​ដង្ហើម ជា​ដើម។

    វេជ្ជបណ្ឌិត​រូប​នេះ បញ្ជាក់​ដែរ​ថា របក​គំហើញ​ថ្មី​នេះ នឹង​កាន់​តែ​ជំរុញ​ចិត្ត ទាំង​បុរស និង​ស្ត្រី ស្វែង​រក​ការ​វះកាត់​ក្រពះ​សម្រក​ទម្ងន់ ដើម្បី​ទទួល​បាន​ជីវិតផ្លូវ​ភេទ​ល្អ​ប្រសើរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សន សុភា កែសម្រួល​ចុងក្រោយ 27/11/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: