តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ថៃ ហ្វីលីពីន ត្រូវ UN ព្រមានករណីផ្ទុះជំងឺកញ្ជ្រឹលខ្ពស់បំផុតនៅ អាស៊ាន

    ថៃ ហ្វីលីពីន ត្រូវ UN ព្រមានករណីផ្ទុះជំងឺកញ្ជ្រឹលខ្ពស់បំផុតនៅ អាស៊ាន

    ថៃ និង​ហ្វីលីពីន រួម​ជាមួយ ៨ ប្រទេស​ផ្សេង​ទៀត ត្រូវ​អង្គការ​សហ​ប្រជាជាតិ ​ព្រមានពាក់​ព័ន្ធ​អត្រា​ផ្ទុះ​ឡើង​ជំងឺ​កញ្ជ្រឹល​យ៉ាង​គំហុក ស្មើ​ប្រមាណ ៣/៤ ករណី​រាតត្បាត​កញ្ជ្រឹល​ជុំវិញ​ពិភពលោក កាលពីឆ្នាំ ២០១៨។

    មូល​និធិកុមារ​នៃ​អង្គការ​សហ​ប្រជាជាតិ UNICEF កាល​ពី​ថ្ងៃ​សុក្រ ទី១ ខែមីនា បាន​ចេញ​របាយ​ការណ៍​ថ្មី​មួយ អះអាង​ពីការ​ករណី​កញ្ជ្រឹល​ក្នុង​ប្រទេស​សរុប ៩៨ ទូ​ទាំង​ពិភពលោក មាន​កើន​ឡើង​ចំនួន​អ្នក​កើត​ជំងឺ​នេះ​ខ្លាំង បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧។

    ក្នុង​នោះ មាន ១០ ប្រទេស ត្រូវ​អង្គការ​កំពូល​មួយ​នេះ​ធ្វើ​ការ​ព្រមាន ដោយ​សារ​មាន​ករណី​ជំងឺ​កញ្ជ្រឹល​ច្រើន​ជាង​គេ ដូចជា អ៊ុយក្រែន ហ្វីលីពីន ប្រេស៊ីល បារាំង យ៉េមែន វេណេហ្សុយអេឡា សែប៊ី ម៉ាដាហ្គាស្កា ស៊ូដង់ និង​ប្រទេស​ថៃ។

    លោកស្រី ហេនរីតតា ហ្វូរ នាយិកា​ប្រតិបត្តិ​អង្គការ UNICEF បាន​លើកឡើង​ថា “នេះ​ចាត់​ទុក​ជា​ការ​ងើបឡើងវិញ​មួយ។ យើង​មាន​វ៉ាក់សាំង​មាន​សុវត្ថិភាព ប្រសិទ្ធភាព និង​មិន​ថ្លៃនោះ​ទេ ដើម្បី​ប្រឆាំង​ជំងឺ​ប្រឈម​ការ​ឆ្លង​កម្រិត​ខ្ពស់… វ៉ាក់សាំង​នោះ បាន​សង្រ្គោះ​ជីវិត​រាប់លាន​ជា​រៀងរាល់​ឆ្នាំ ជាង ២​ទសវត្ស​ចុង​ក្រោយ​នេះ”។

    លោកស្រី​បន្ដ​ថា “ករណីទាំងនេះមិន​បាន​កើតឡើង​ភ្លាមៗនេះទេ។ ករណី​ផ្ទុះឡើង​ធ្ងន់ធរ​ទាំង​នេះ យើង​កំពុង​មើល​ឃើញ​នាពេល​បច្ចុប្បន្ន បាន​កើតឡើង​នៅ​ឆ្នាំ ២០១៨ ហើយ​បើ​ថ្ងៃ​នេះ​គ្មាន​វិធានការ​ណា​មួយ​នោះ ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​ក្មេងៗ នឹង​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក”។

    ជំងឺ​កញ្ជ្រឹល ប្រឈមការ​ឆ្លង​ខ្ពស់ ជាង​ជំងឺ​របេង ឬជំងឺ​អ៊ីបូឡា ប៉ុន្ដែ​ជំងឺ​នេះ​អាច​ការពារ​បាន​ដោយ​វ៉ាក់សាំង មាន​តម្លៃ​ទាប។

    ថ្មីៗ​នេះ ប្រទេស​ម៉ាដាហ្គាស្ការ បាន​ផ្ទុះ​ឡើង​ការ​រាត​ត្បាត​ជំងឺ​កញ្ជ្រឹល ទូទាំង​ប្រទេស ហើយ​គិត​ត្រឹម​ចុង​សប្តាហ៍​កន្លង​ទៅ ចំនួន​អ្នក​ស្លាប់​មាន​ដល់​ទៅ​ជាង ៩០០ករណី ក្នុង​ចំណោម​ករណី ៦៨.០០០ នាក់។

    បើតាម​អង្គការ​សុខភាព​ពិភពលោក កាល​ពី​ឆ្នាំ​២០១៨ ជំងឺ​កញ្រ្ជិល​បាន​ផ្ទុះឡើង​ជិត ៥០% នឹង​បាន​សម្លាប់​មនុស្ស​ប្រមាណ ១៣៥.០០០ នាក់។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 01/12/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: