តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មិន​ទាន់​ហួស​ពេល​ទេ ការ​​ហាត់​ប្រាណ​វ័យ​ជ្រេ​ ៤០-៥០ប្លាយ ​នៅ​តែ​ជួយ​​ឲ្យ​អាយុ​វែង

    មិន​ទាន់​ហួស​ពេល​ទេ ការ​​ហាត់​ប្រាណ​វ័យ​ជ្រេ​ ៤០-៥០ប្លាយ ​នៅ​តែ​ជួយ​​ឲ្យ​អាយុ​វែង

    ការ​សិក្សា​​ថ្មី​មួយ​​​​បាន​​បង្ហាញ​​ថា ទោះ​បី​​មនុស្ស​មាន​វ័យ​​​ជ្រេ​​ដល់​អាយុ​​៤០-​៥០​​ប្លាយ​ តែ​​ការ​ធ្វើ​លំ​​ហាត់​ប្រាណ​នៅ​តែ​ជួយ​​ឱ្យ​​​​​អាយុ​វែង​។

    ការ​សិក្សា​បាន​ធ្វើ​​ឡើង​​​លើ​មនុស្ស​​​ចាស់​​ជាង ​៣ ​សែន​​នាក់​ដែល​មក​ពី​​​សមាគម​​និវត្តន៍​ជន​​សហរដ្ឋអាមេរិក​ហៅ​កាត់​ AARP​។ លទ្ធ​​ផល​តាម​ដាន​បាន​ឱ្យ​ឃើញ​ថា អត្រា​ស្លាប់​​បាន​កាត់​បន្ថយ​​ ៣៦​% ចំពោះ​អ្នក​ដែល​ហាត់​ប្រាណ បើ​ប្រៀប​ទៅ​នឹង​មនុស្ស​​ចាស់​ដែល​ពុំ​មាន​សកម្មភាព​​អ្វី​សោះ​។

    លទ្ធ​ផល​​​ពី​ការ​ស្រាវ​ជ្រាវ​ដដែល​ក៏​បាន​​បង្ហាញ​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​​ថា មនុស្ស​ចាស់​​ខាង​លើ ដែល​កាល​នៅ​វ័យ​ក្មេង​​ពុំ​បាន​ហាត់​ប្រាណ តែ​​បាន​ចាប់​​ធ្វើ​សកម្មភាព​​ផ្សេង​​ៗ​​សម្រាប់​រាង​កាយ​​​នៅ​អាយុ​ ៤០-​៥០​ ​ក៏​​​​នៅ​មាន​អាត្រា​ស្លាប់​ថយ​ចុះ ​៣៥%​ ផង​ដែរ​។

    ​”លទ្ធ​ផល​បញ្ជាក់​ហើយ អាយុ​​ដល់​វ័យ​កណ្តាល​​ក៏​មិន​យឺត​ពេល​ទេ​សម្រាប់​​លំហាត់​ប្រាណ​”។ នេះ​បើ​តាម​លោក​បណ្ឌិត​ Pedro Saint-Maurice អ្នក​ដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវ​ខាង​លើ​។

    ​​​ជា​មួយ​​​ការ​លើក​ឡើង​ខាង​លើ​នេះ លោក​បណ្ឌិត Pedro បាន​បញ្ជាក់​ច្បាស់​​ថា ផល​ប្រយោជន៍​ពី​ការ​ហាត់​​​ប្រាណ​​នា​​​​វ័យ​ពាក់​កណ្តាល​ជីវិត​ គឺ​បាន​កាត់​បន្ថយ​អត្រា​ស្លាប់​​ពី​ជំងឺ ២​សំខាន់ គឺជំងឺ​បេះ​ដូង​​ ៤៣​% និង​ជំងឺមហារីក ​១៦​%​។

    ទោះ​ជា​​លទ្ធផល​​ល្អ​ច្រើន​ពី​ការ​ហាត់​ប្រាណ​នៅ​វ័យ​ចំណាស់ យ៉ាង​ណា​មិញ​ លោក​វេជបណ្ឌិត​ខាង​លើ​ ក៏​នៅ​តែ​លើក​ទឹក​ចិត្ត​ឱ្យ​ក្មេង​ៗ ជា​ពិសេស​យុវជន ឱ្យ​ចូល​រួម​​​​សកម្មភាព​​កីឡា ឬ​លំហាត់​ប្រាណ​ឱ្យ​បាន​ច្រើន​តាម​ដែល​​អាច​ធ្វើ​បាន​៕ ​​​​​​​​​​​

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 12/03/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: