តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​​​​គ្រាន់​តែ​រំភើប​ខ្លាំង​សោះ អាច​ឲ្យ​យុវជន​​អង់គ្លេស​ម្នាក់​ស្លាប់​បាន

    ​​​​គ្រាន់​តែ​រំភើប​ខ្លាំង​សោះ អាច​ឲ្យ​យុវជន​​អង់គ្លេស​ម្នាក់​ស្លាប់​បាន

    យុវជន​​អង់គ្លេស​វ័យ​១៧​ឆ្នាំ​ម្នាក់ ត្រូវ​បាន​​​​ពេទ្យ​ជំនាញ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា នឹង​​អាច​ឈាន​​ដល់​ការ​បាត់​បង់​អាយុ​ជីវិត​ ប្រសិន​បើ​​​ជួប​​ក្តី​រំភើប​​ខ្លាំង​ ដែល​នេះ​មាន​ទាក់ទងទៅ​នឹង​​​ជំងឺ​បេះ​ដូង​។

    តាម​សារព័ត៌មាន​អង់​គ្លេស​ Daily Mail យុវជន​​ Liam Spare ត្រូវ​បាន​​ហាម​​ធ្វើ​សកម្មភាព​​​​ខ្លាំង​​ៗ​មួយ​ចំនួន​​​ រាប់​តាំង​ពី​ការ​រាំ លេង​បាល់ ឬ​ជិះ​ Roller Coaster ជា​ដើម។

    តាម​ការ​ឱ្យ​ដឹង​ពី​​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​​​​​​ពី​មន្ទីរពេទ្យ​ Birmingham ការ​ហាម​ឃាត់​នេះ ព្រោះ​តែ Liam មាន​កើត​ជំងឺ​​ Catecholaminergic polymorphic ventricular tachycardia (CPVT)​ លើ​បេះ​ដូង​។ ករណី​​បេះ​ដូង​ មាន​ជាប់​​រោគ​សញ្ញា​នេះ មាន​ន័យ​ថា ​បើ​អ្នក​ជំងឺ​​ធ្វើ​សកម្មភាព​​ខ្លាំង ឬ​ស្ត្រេស​​ នោះ​ចង្វាក់​​បេះ​ដូង​​នឹង​លោត​ញាប់​​ខ្លាំង​ខុស​​ពី​មនុស្ស​ទូ​ទៅ​ធម្មតា​។

    ​​​​”សម្រាប់​ខ្ញុំ​ សកម្មភាព​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​​បេះ​ដូង​ខ្ញុំ​លោត​ញាប់​ គឺ​ពិត​ជា​រឿង​ធ្ងន់​ធ្ងរ​មែន​ទែន ខ្ញុំ​អាច​ស្លាប់​បើ​សិន​ខ្ញុំ​​មាន​ក្តី​រំភើប​ខ្លាំង ហើយ​សូម្បី​តែ​គិត​ក៏​គួរ​ឱ្យ​ខ្លាច​”។ នេះ​ជា​សម្តី​របស់ Liam Spare។

    ក្រុម​គ្រូ​ពេទ្យ​បាន​កម្រិត​ ពុំ​ឱ្យ​អត្រា​បេះ​ដូង​របស់​​ Liam ​​លោត​លើស​ពី ៨០ ​​Beats/នាទី​។ ក្នុង​ករណី​ដូច​ខាង​លើ​ យុវជន​នេះ​នឹង​ត្រូវ​ការ​​សង្រ្គោះ​បន្ទាន់​ភ្លាម​ៗ​។ ​​

    តាម​​​ការ​ពន្យល់​ពី​អង្គការ​មូលនិធិ​បេះដូង​​ British Heart Foundation ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​អង់គ្លេស​​ ករណី​ជំងឺ Catecholaminergic polymorphic ventricular tachycardia (CPVT) គឺ​ជា​ដំណើរ​​មិន​ប្រក្រតី​នៃ​​សេនេទិក​ ​ដែល​ធ្វើ​ឱ្យ​​ប្រែ​ប្រួល​ជាតិ​កាល់​ស្យូម​​ក្នុង​កោសិកា​រាង​កាយ ជា​ពិសេស​​​បង្ក​ការ​ប៉ះ​ពាល់​ដល់​កោសិកា​សាច់​ដុំ​បេះ​ដូង​។ ជំងឺនេះ​​ច្រើន​​​​រក​ឃើញ​មាន​លើ​កុមារ និង​ក្មេង​វ័យ​ជំទង់ ដែល​រៈ​ឧស្សាហ៍​ងងឹត​មុខ បេះ​ដូង​លោត​ញាប់​ខ្លាំង​​ និង​ធីង​ធោង​ក្នុងខ្លួន។

    ក្នុងករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ ព្យាបាល​ជូន​​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 12/03/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: