“បើចាប់មេក្លោងមិនបាន ខ្ញុំនឹងមិនចូលរួមក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយលើកក្រោយទៀត”។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមានដូច្នេះនៅក្នុងពិធីកម្ទេចចោលនូវផលិតផលក្លែងក្លាយ-ខុសច្បាប់ ជាង ៧០តោន នាព្រឹកមិញនេះ នៅតាមបណ្តោយមហាវិថីសម្តេចតេជោ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។