តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

WHO៖ ពិភពលោកត្រូវត្រៀម​ទប់ទល់​​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​មួយទៀត

    WHO៖ ពិភពលោកត្រូវត្រៀម​ទប់ទល់​​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​មួយទៀត

    ពិភពលោកនឹង​មិន​អាច​ចៀស​រួច​នោះ​ទេ នូវ​ការ​រាតត្បាត​ដោយ​ជំងឺ​ផ្ដាសាយ​ថ្មី​មួយ​ប្រភេទ​ទៀត ហើយ​ចាំបាច់​ត្រូវ​ត្រៀមខ្លួន​ទប់ទល់​នឹង​ការ​បំផ្លិចបំផ្លាញ​ដែល​មិន​អាច​ប៉ាន់ស្មាន​ទុក​មុន​បាន​នេះ។ នេះបើតាម​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​កាលពី​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០១៩។

    ក្នុងការ​ដាក់ចេញ​គម្រោង​សាកល​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត និង​ផ្ទុះឡើង​ជា​សាកល អង្គការ​នេះ ប្រកាស​ថា ការ​រាតត្បាត​ដោយជំងឺ​ផ្ដាសាយ​បន្ទាប់ គឺ​ជា​បញ្ហា​នៃ ពេលវេលាប៉ុណ្ណោះ មិនមែន ប្រសិនបើនោះទេ។

    ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ លោក ថេឌ្រូស អាដហាណុម ហ្គេប្រ៊ីយេស៊ូស អគ្គនាយក​អង្គការ​នេះ បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា យើងត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀមខ្លួនតម្លៃ​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ផ្ដាសាយ​ដ៏ខ្លាំងនេះ នឹង​ធ្ងន់ជាង​តម្លៃ​នៃ​ការ​ការពារ

    ដើម្បី​បង្ការ​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​ដាក់ចេញ​គោលដៅ​ចំនួន ២។ ទី​មួយ គឺ​លើកកម្ពស់​សមត្ថភាព​ទូទាំង​ពិភពលោក​សម្រាប់​ការ​ឃ្លាំមើល និង​ការ​ឆ្លើយតប ដោយ​ជំរុញ​រដ្ឋាភិបាល​ទាំង​អស់ អភិវឌ្ឍ​គម្រោង​បង្ការ​ជំងឺ​ផ្ដាសាយ និង​ទីពីរ គឺ​អភិវឌ្ឍ​យន្តការ​ឲ្យ​កាន់តែប្រសើរ​ឡើង ដើម្បី​ការពារ កំណត់ គ្រប់គ្រង់ និង​ព្យាបាល​ជំងឺ​ផ្ដាសាយ ដូចជា​ការ​ផ្ដល់​វ៉ាក់សាំង និង​ឱសថ​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព។

    ការ​រាតត្បាត​ជំងឺ​ផ្ដាសាយ​ចុងក្រោយ​នៅ​ក្នុង​ពិភពលោក បាន​បណ្ដាល​មកពី​វីរុស H1N1 ដែល​រីករាលដាល​ជុំវិញ​ពិភពលោក​នៅ​ឆ្នាំ២០០៩ និង​ឆ្នាំ​២០១០។ ការសិក្សា​នៃ​ការ​រាលត្បាត​នោះ បង្ហាញ​ថា យ៉ាង​តិច​មនុស្ស ម្នាក់​ក្នុង​ចំណោម ៥​នាក់ ក្នុង​ពិភពលោក បាន​ឆ្លង​ជំងឺ​នេះនៅ​ក្នុង​ឆ្នាំ​ដំបូង និង​មាន​អត្រា​អ្នកស្លាប់ ០,០២%។

    វីរុស​ផ្ដាសាយមានច្រើន​ប្រភេទ និង​មាន​ការ​វិវត្ត​ជានិច្ច ហើយ​វីរុសទាំង​នោះ បាន​ឆ្លង​ទៅ​មនុស្ស​ប្រមាណ ១ ០០០​លាន​នាក់​ជារៀងរាល់​ឆ្នាំ នៅ​ជុំវិញ​ពិភពលលោក នា​រដូវ​ដែល​ជំងឺ​នេះ​ផ្ទុះឡើង។ ក្នុង​ចំណោម​ករណីឆ្លងទាំង​នោះ ប្រមាណ ៣​-៥​លាន ជាករណី​ធ្ងន់ធ្ងរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 13/03/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: