ទូរសព្ទទំនើប បានធ្វើឲ្យ ១/៥ នៃស្រ្ដី និង ១/៨ នៃបុរស កាន់តែមានអារម្មណ៍នឿយហត់ និងទទួលបានផលិតភាពតិចជាងមុន។ នេះបើតាមការសិក្សារបស់អូស្រ្ដាលី ស្ដីពីការប្រើប្រាស់ទូរសព្ទចល័ត ទើបចេញផ្សាយនៅថ្ងៃទី ២៦ ខែមីនា។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ទូរសព្ទទំនើប បានធ្វើឲ្យ ១/៥ នៃស្រ្ដី និង ១/៨ នៃបុរស កាន់តែមានអារម្មណ៍នឿយហត់ និងទទួលបានផលិតភាពតិចជាងមុន។ នេះបើតាមការសិក្សារបស់អូស្រ្ដាលី ស្ដីពីការប្រើប្រាស់ទូរសព្ទចល័ត ទើបចេញផ្សាយនៅថ្ងៃទី ២៦ ខែមីនា។
ដឹកនាំដោយសាកលវិទ្យាល័យបច្ចេកវិទ្យា Queensland ក្រុមអ្នកស្រាវជ្រាវ បានធ្វើការសាកសួរអ្នកប្រើប្រាស់ទូរសព្ទ ៧០៩នាក់ ទូទាំងប្រទេសអូស្រ្ដាលី មានអាយុពី ១៨-៨៣ ឆ្នាំ ជាមួយសំណួរស្រដៀងនឹងការសិក្សាកាលពី ១៣ ឆ្នាំមុន។
ដោយកំណត់ពីបាតុភាព “ការរំខានដោយបច្ចេកវិទ្យា” ក្រុមអ្នកស្រាវជ្រាវ បានរកឃើញ ការកើនឡើងគួរឲ្យកត់សម្គាល់មួយ គឺមនុស្សបានត្អូញត្អែរពីទូរសព្ទរបស់ពួកគេ សម្រាប់ “បាត់បង់ការគេង ផលិតភាពតិច ហានិភ័យនៅពេលបើកបរ មានអាការៈចុក និងឈឺច្រើនជាងមុន“។
យោងតាមលោកវេជ្ជបណ្ឌិត Oscar Oviedo-Trespalacios ដឹកនាំការសិក្សា បញ្ជាក់ថា បញ្ហានេះ គឺអាក្រក់ណាស់ ដោយ ២៤% នៃស្រ្ដី និង ១៥% នៃបុរស បច្ចុប្បន្ននេះ ត្រូវបានចាត់ទុកថា ជាអ្នកប្រើប្រាស់ទូរសព្ទមានបញ្ហា។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា “នៅពេលយើងនិយាយអំពីការរំខានដោយបច្ចេកវិទ្យា យើងសំដៅទៅការបំពាន និងការរំខាន ដែលមនុស្សបានជួប ដោយសារទូរសព្ទ និងការប្រើប្រាស់របស់ពួកគេ។ ការសិក្សារបស់យើង រកឃើញថា ផលរំខានដោយបច្ចេកវិទ្យា បានកើនឡើងទាំងក្នុងចំណោមមនុស្សស្រី និងបុរស និងគ្រប់អាយុទាំងអស់“។
“ឧទាហរណ៍ របាយការណ៍ផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបាត់បង់ការគេង និងផលិតភាព បង្ហាញថា លទ្ធផលអវិជ្ជមានទាំងនេះ បានកើនឡើងគួរឲ្យកត់សម្គាល់នៅអំឡុងពេល ១៣ ឆ្នាំចុងក្រោយ។ ការរកឃើញនេះ បង្ហាញថា ទូរសព្ទចល័ត កំពុងមានការប៉ះពាល់កើនឡើងប្រកបដោយសក្ដានុពល ទៅលើទិដ្ឋភាពនានា នៃមុខងារនៅពេលថ្ងៃ ដោយសារកង្វះការគេង និងការកើនឡើងការបាត់បង់ទំនួលខុសត្រូវនានា“។
អត្ថបទពាក់ព័ន្ធ៖
បើប្រៀបធៀបនឹងការសិក្សានៅឆ្នាំ២០០៥ បញ្ហាការរំខានដោយបច្ចេកវិទ្យា សម្រាប់មនុស្សអាយុពី ១៨-២៤ ឆ្នាំ បានហក់ឡើង ៤០,៩% ខណៈអ្នកប្រើប្រាស់អាយុពី ២៥-២៩ឆ្នាំ បានកើនឡើង ២៣,៥ ភាគរយ។
លោក Oscar Oviedo-Trespalacios បន្ថែមថា ជាមួយនឹងចំនួនអ្នកប្រើប្រាស់ទូរសព្ទទំនើបជុំវិញពិភពលោក រំពឹងថា លើសពី ២,៥ពាន់លាននាក់ នៅមុនចុងឆ្នាំ ២០១៩ នេះ នឹងរងបញ្ហារំខានដោយបច្ចេកវិទ្យា អាចអាក្រក់កាន់តែខ្លាំងឡើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕