ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះនៅខេត្តរតនគិរី ក្នុងស្រុកអូរយ៉ាដាវ ដែលមកដល់បច្ចុប្បន្នសត្វជ្រូកបានងាប់អស់ប្រមាណ ៤០០ ក្បាលហើយ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះនៅខេត្តរតនគិរី ក្នុងស្រុកអូរយ៉ាដាវ ដែលមកដល់បច្ចុប្បន្នសត្វជ្រូកបានងាប់អស់ប្រមាណ ៤០០ ក្បាលហើយ។
បើតាមឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ការផ្ទុះជំងឺប៉េស្តជ្រូកនេះតាំងពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ដោយជ្រូកក្នុងស្រុកអូរយ៉ាដាវ បានងាប់ជាបន្តបន្ទាប់ តែកាលណោះពុំទាន់ដឹងមូលហេតុច្បាស់លាស់។
តាមការសន្និដ្ឋានបឋម ឯកឧត្តម តាន់ ផាន់ណារ៉ា បញ្ជាក់ថា ការឆ្លងរាលដាលជំងឺនេះមិនមែនមកពីការនាំចូលសត្វជ្រូកពីប្រទេសវៀតណាមនោះទេ គឺបណ្តាលមកពីការដឹកជញ្ជូនបន្លែ និងសាច់ ពីប្រទេសវៀតណាមមកលក់នៅតំបន់នេះ ទើបឆ្លងទៅសត្វជ្រូក ខណៈស្រុកអូរយ៉ាដាវ នៅកៀកព្រំប្រទល់ប្រទេសវៀតណាម។
ដើម្បីទប់ស្កាត់បញ្ហានេះ នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានព្យាយាមទិញសត្វជ្រូកដែលនៅសេសសល់ពីប្រជាពលរដ្ឋឲ្យអស់ប្រមាណជា ១០០ ក្បាល យកមកសម្លាប់ចោល និងបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់ដែលមានការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក។
ទាក់ទងនឹងជំងឺប៉េស្តជ្រូកនេះដែរ កន្លងមកឯកឧត្តម លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ធ្លាប់បញ្ជាក់ថា ជំងឺនេះឆ្លងពីសត្វទៅសត្វ មិនមានការឆ្លងរាលពីសត្វទៅមនុស្សនោះទេ។ តែទោះយ៉ាងណាយើងមិនត្រូវញ៉ាំសាច់សត្វឈឺនោះទេ ហើយរាល់សាច់សត្វទាំងអស់ត្រូវតែចម្អិនឲ្យបានឆ្អិនល្អ មុននឹងបរិភោគ។
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕