១ ភាគ ៥ នៃមនុស្សស្លាប់ទូទាំងសាកលលោក គឺពាក់ព័ន្ធនឹងរបបអាហារមិនល្អ ខណៈការញ៉ាំជាតិស្ករ អំបិល និងសាច់លើសកម្រិត សម្លាប់មនុស្សរាប់លាននាក់រៀងរាល់ឆ្នាំ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
១ ភាគ ៥ នៃមនុស្សស្លាប់ទូទាំងសាកលលោក គឺពាក់ព័ន្ធនឹងរបបអាហារមិនល្អ ខណៈការញ៉ាំជាតិស្ករ អំបិល និងសាច់លើសកម្រិត សម្លាប់មនុស្សរាប់លាននាក់រៀងរាល់ឆ្នាំ។
អង្គការសហប្រជាជាតិប៉ាន់ស្មានថា មនុស្សជិត ១ ប៊ីលាននាក់ទូទាំងពិភពលោក កំពុងមានបញ្ហាខ្វះជីវជាតិ និងជិត ២ ប៊ីលាននាក់ទៀតមានបញ្ហាលើសជីវជាតិជ្រុល។
ប៉ុន្ដែការសិក្សាចុងក្រោយអំពីនិន្នាការរបបអាហារជាសកល ដែលចេញផ្សាយដោយគេហទំព័រសុខភាព The Lancet បង្ហាញថា ការស្ទង់មតិក្នុង ១៩៥ ប្រទេស មនុស្សមានរបបអាហារមិនគួរច្រើនហួសកម្រិត និងញ៉ាំអាហារសុខភាពមានកម្រិតទាបមែនទែន។
ការសិក្សាដែលពិនិត្យលើទិន្នាការញ៉ាំអាហាររូបត្ថម្ភ និងជំងឺ ចន្លោះឆ្នាំ ១៩៩០-២០១៧ ដដែលនេះ ក៏បានព្រមានដែរថា មនុស្សជាច្រើនញ៉ាំធញ្ញជាតិ ផ្លែឈើ និងគ្រាប់ផ្លែឈើ ក្នុងកម្រិតតិចតួច នាំឲ្យទម្លាប់រស់នៅគ្មានសុខភាពល្អ។
ក្នុងចំណោមអ្នកស្លាប់ ១១ លាននាក់ ដែលបណ្តាលមកពីរបបអាហារមិនល្អ ភាគច្រើនមានជំងឺសរសៃឈាមបេះដូង ដោយសារធាត់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕