សុខភាពល្អ ជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប។ កាលណាសុខភាពល្អ យើងម្នាក់ៗរីករាយ មានឱកាសធ្វើកិច្ចការទាំងឡាយបានយ៉ាងរលូន។ ខាងក្រោមនេះជាតិចនិកថែទាំសុខភាពឲ្យមាំមួន ចៀសពីជំងឺទាំងពួង៖
សុខភាពល្អ ជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប។ កាលណាសុខភាពល្អ យើងម្នាក់ៗរីករាយ មានឱកាសធ្វើកិច្ចការទាំងឡាយបានយ៉ាងរលូន។ ខាងក្រោមនេះជាតិចនិកថែទាំសុខភាពឲ្យមាំមួន ចៀសពីជំងឺទាំងពួង៖
១- ផឹកទឹកឲ្យបានច្រើន
ទឹកសំខាន់ចំពោះសុខភាពណាស់ មួយថ្ងៃយើងត្រូវញ៉ាំទឹកឲ្យបានលើសពី ២ លីត្រ នោះទើបរាងកាយមាំមួន មិនខ្វះជាតិទឹក។
២-ហាត់ប្រាណជាប្រចាំ
ហាត់ប្រាណជួយទាំងសុខភាព និងសម្រស់ មិនថា ការរត់ ដើរ ហាត់យូហ្កា នោះទេ។ ហោចណាស់យើងម្នាក់ៗគួរតែឆ្លៀតពេល ១៥-៣០ នាទី/១ថ្ងៃ ធ្វើលំហាត់ប្រាណ។
៣-ញ៉ាំឲ្យបានត្រឹមត្រូវ
កុំចេះតែញ៉ាំ យើងមិនត្រូវញ៉ាំចំណីអាហារខ្លាញ់ពេក សាច់ពេក ប្រៃពេក ឬផ្អែមពេក នោះអាចបញ្ចៀសបាននូវជំងឺច្រើនប្រភេទ ដូចជាមហារីក លើសឈាម ទឹកនោមផ្អែម ទឹកនោមប្រៃ លើសជាតិខ្លាញ់ លើសជាតិអាស៊ីដ -ល-។
៤-តាមដានសុខភាពជាប្រចាំ
រៀងរាល់១ ឆ្នាំម្តង សម្រាប់អ្នកអាយុចាប់ពី ៣០-៤០ ឆ្នាំ និង ២-៣ ឆ្នាំ/ម្តង សម្រាប់គ្នាយើងមានអាយុតិចជាង ៣០ ឆ្នាំ ត្រូវទៅពិនិត្យសុខភាព។ ការតាមដានសុខភាពជាប្រចាំជាមួយគ្រូពេទ្យជំនាញអាចទប់ស្កាត់បានទាន់ពេលវេលានូវបញ្ហាសុខភាពផ្សេងៗ។
៥-កុំជក់បារី-ញ៉ាំស្រា
គ្រប់គ្នាសុទ្ធតែដឹង បារី និងស្រា នាំគ្រោះថ្នាក់ដល់សុខភាព ដូច្នេះយើងគួរតែចៀសឲ្យបាននូវសត្រូវសុខភាពទាំង ២ មុខនេះ។
៦-ចាក់វ៉ាក់សាំង
អ្នកវិទ្យាសាស្ត្របានរកឃើញវ៉ាក់សាំងបង្ការជំងឺកាចសាហាវមួយចំនួន ដូច្នេះយើងគួរតែចាក់វ៉ាក់សាំងការពារ ដូចពាក្យចាស់លោកថា “ការពារប្រសើរជាងព្យាបាល”។
៧-ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន
បន្លែផ្លែឈើជួយសុខភាព និងស្បែកច្រើនណាស់ ដូច្នេះយើងត្រូវតែញ៉ាំជាប្រចាំទាំងបន្លែ និងផ្លែឈើ។
៨- គេងឲ្យបានគ្រប់គ្រាន់
តាមក្បួនពេទ្យយើងម្នាក់ៗត្រូវគេងឲ្យបានយ៉ាងតិច ៨ ម៉ោង/ថ្ងៃ នោះទើបសុខភាពល្អ គ្មានបញ្ហាចុះខ្សោយខួរក្បាល។
៩- កុំផឹកភេសជ្ជៈប៉ូវកម្លាំង
ជាតិស្ករ និងកាហ្វេអ៊ីនក្នុងភេសជ្ជៈប៉ូវកម្លាំង ធ្វើឲ្យស្វាហាប់ មានកម្លាំង ប៉ុន្តែនៅពេលផឹកយូរៗទៅយើងនឹងគេងមិនលក់ បេះដូងលោតញាប់ សម្ពាធឈាមឡើងខ្ពស់ មានបញ្ហាបេះដូងជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕