ប្រជាជនវៀតណាមជិត ១១៥.០០០នាក់ ស្លាប់ដោយសារមហារីក នៅឆ្នាំ ២០១៨ មានន័យថា មានអ្នកស្លាប់ជាង ៣០០នាក់/ថ្ងៃ ដោយជំងឺដ៏សាហាវនេះ ហើយកត្តាបង្ក ខាងស្ថាប័នជំនាញសុខភាព អះអាងថា មកពីអ្នកទាំងនោះផឹកជាតិស្រវឹងច្រើន ជាប្រចាំ។
ប្រជាជនវៀតណាមជិត ១១៥.០០០នាក់ ស្លាប់ដោយសារមហារីក នៅឆ្នាំ ២០១៨ មានន័យថា មានអ្នកស្លាប់ជាង ៣០០នាក់/ថ្ងៃ ដោយជំងឺដ៏សាហាវនេះ ហើយកត្តាបង្ក ខាងស្ថាប័នជំនាញសុខភាព អះអាងថា មកពីអ្នកទាំងនោះផឹកជាតិស្រវឹងច្រើន ជាប្រចាំ។
លោក Tran Van Thuan ប្រធានមន្ទីរពេទ្យជំនាញមហារីក K Hospital នៅវៀតណាម ប្រកាសសប្ដាហ៍មុន។
លោកប្រធានមន្ទីរពេទ្យរូបនេះ បន្ដថា ជាមួយ ១៦៥.០០០ ករណីថ្មី នៃជំងឺមហារីក នៅឆ្នាំ២០១៨ ដូច្នេះ តួលេខអ្នកស្លាប់ រំពឹងនឹងកើនឡើងនៅឆ្នាំ២០១៩។ លោកបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងមហារីក ជាការងារចម្បង នៅពេលបច្ចុប្បន្ន។
មហារីកថ្លើម ជាឃាតករសម្លាប់បុរសវៀតណាមច្រើនជាងគេ បន្ទាប់មកមាន ផ្ដាច់បារី មហារីកពោះវៀន និងមហារីកចុងពោះវៀន។ ចំណែកស្រីៗ ស្លាប់ដោយសារមហារីក មហារីកពោះវៀន និងមហារីកសួត។
អត្ថបទពាក់ព័ន្ធ៖
យោងតាមអង្គការសិក្សាពីការបង្ការមហារីក World Cancer Research Fund International បញ្ជាក់ថា ការផឹកស្រា-ស្រាបៀរ ជាកត្ដាចម្បងនាំឲ្យប្រជាជនវៀតណាមស្លាប់ដោយមហារីកថ្លើម។ វៀតណាម ក៏ជាប្រទេសនាំមុខមួយក្នុងពិភពលោក មានចំនួនប្រជាជនយ៉ាងច្រើនផឹកស្រា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕