home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ការសិក្សាមួយ​រកឃើញថា​ ​មនុស្សជាច្រើន​សុខចិត្ត​ស្លាប់​ដោយ​មិនទៅ​រកការ​ព្យាបាល

ការសិក្សាមួយ​រកឃើញថា​ ​មនុស្សជាច្រើន​សុខចិត្ត​ស្លាប់​ដោយ​មិនទៅ​រកការ​ព្យាបាល

មនុស្ស​មិនតិចនាក់ទេ​បាន​បណ្ដោយខ្លួន​ឲ្យ​ស្លាប់​តាម​ធម្មជាតិ ​ដោយ​មិនទៅព្យាបាល​នោះទេ ទោះបីជា​មុន​ស្លាប់អ្នក​ទាំងនោះ​បាន​ដឹងថា ស្ថានភាព​សុខភាព​បាន​ចុះខ្សោយ និង​អាក្រក់ទៅ​ៗក៏ដោយ។

ការសិក្សា​រួមគ្នា​ដោយ​ក្រុមអ្នកវិទ្យាសាស្ត្រ មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​សុខាភិបាល នៃ​សាកលវិទ្យាល័យ Texas នៅ​ទីក្រុង Huston និង​វិទ្យាស្ថាន Forensic Sciences តំបន់​ជនបទ Harris រដ្ឋ Texas របស់​សហរដ្ឋអាមេរិក រកឃើញ​ថា មនុស្ស​ពេញវ័យ ៧០ភាគរយ​ ស្លាប់​ដោយធម្មជាតិ មិនទៅព្យាបាល​នោះទេ ក្នុង​រយៈពេល ៣០​ថ្ងៃ មុន​ពួកគេ​ស្លាប់។

មុនឈាន​ដល់​ចំណុច​លម្អិត​នៃ​ការសិក្សានេះ យើងចាំបាច់​យល់ពី​អ្វីបង្ក​ឲ្យមនុស្ស​ស្លាប់​ដោយដោយ​ធម្មជាតិជាមុន​សិន​។ ការ​ស្លាប់​ដោយធម្មជាតិ​​ក្នុងការសិក្សានេះ​គឺសម្ដៅ​ដល់​អ្នក​ស្លាប់​ដែល​មិន​បាន ឬព្រម​ទៅ​ទទួលការ​ព្យាបាល។ ការ​ស្លាប់​ដោយ​ធម្មជាតិ ពាក់ព័ន្ធ​នឹង​មូលហេតុ​ខាងក្រៅ ដូចជា ឧប្បទ្ទវហេតុ ឃាតកម្ម និង​លេប​ថ្នាំ​លើសកម្រិត​ ជាដើម​។ ការសិក្សា​ករណីនេះ ក្នុង​គោលបំណង​កំណត់​ការកែប្រែ​មួយ​ចំនួន ដើម្បី​ជួយ​ដល់​ពេទ្យ បង្ការ​ការស្លាប់​ដោយ​ធម្មជាតិ។ ការសិក្សា ធ្វើឡើង​លើ​មនុស្ស ១ ២៨២​នាក់ ស្លាប់​នៅ​តំបន់​ជនបទ Harris សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៣។

លទ្ធផល រកឃើញ​ថា មនុស្ស ៩១២​នាក់ ស្លាប់​ដោយធម្មជាតិ ចំណែក ៣៧០​នាក់​ទៀត ស្លាប់​ដោយ​ប្រើ​ថ្នាំ​លើសកម្រិត។ មូលហេតុ​ករណី​ស្លាប់​ដោយធម្មជាតិ ដោយសារ​ការប្រើប្រាស់ជាតិ​អាល់កុល បារី និង​សារធាតុ​ញៀន ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ឈាម ប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធ​អង់ដូគ្រីន និង​​មេតាប៉ូលិស។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ តាមទិន្ន័យ បញ្ជាក់ថាមិនបាន​ស្វែងរក​កន្លែងទទួលសេវាព្យាបាល នោះទេ ។

លោក​វេជ្ជបណ្ឌិត Stacy Drake សាស្ត្រាចារ្យ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​សុខាភិបាល នៃ​សាកលវិទ្យាល័យ Texas បញ្ជាក់​ថា អ្នកស្លាប់​ដោយធម្មជាតិ មាន​រោគសញ្ញា​នានា ហើយ​អ្នក​ទាំងនោះ​ដឹង​ថា ស្ថានភាព​សុខភាព​កាន់តែ​អាក្រក់​ទៅ តែ​មិនទៅ​ជួប​ពេទ្យ​ទេ។ លោក​វេជ្ជបណ្ឌិត ថា លោក​នឹង​ធ្វើការ​សិក្សា​បន្ដ​ទៀត ដើម្បី​ស្វែងរក​ចម្លើយ ហេតុអ្វីពួកគេ​មិន​ទៅ​ជួប​ពេទ្យ?

ចំណែក​អ្នក​ស្លាប់ ៣៧០​នាក់ ពាក់ព័ន្ធ​នឹង​ថ្នាំ​វិញ ភាគច្រើន​កើតឡើង​ដោយ​ចៃដន្យ និង​មួយចំនួន​តូច ដោយ​ការ​ធ្វើ​អត្ដឃាត។ លោក​វេជ្ជបណ្ឌិត Stacy Drake ថា លទ្ធផល​ការសិក្សា​នេះ មាន​ឥទ្ធិពល​ជួយ​បង្កើត​ការ​អន្តរាគម​ដល់​សហគមន៍​ក្រីក្រ និង​គ្មាន​សេវាវេជ្ជសាស្រ្ត​​គ្រប់គ្រាន់។

អត្ថបទពាក់​ព័ន្ធ៖ ផឹកស្រាលាយកូកាអ៊ីន អាចបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 17/01/2020
ត្រួតពិនិត្យដោយ ទូច សុខា
x