ភាគច្រើន ការព្យាបាលមហារីក ផ្ដោតលើការសម្លាប់កោសិកាជំងឺនេះ។ តែការសិក្សាមួយរកឃើញវិធីព្យាបាលថ្មី ដោយមិនចាំបាច់សម្លាប់មេរោគក៏បានដែរ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ភាគច្រើន ការព្យាបាលមហារីក ផ្ដោតលើការសម្លាប់កោសិកាជំងឺនេះ។ តែការសិក្សាមួយរកឃើញវិធីព្យាបាលថ្មី ដោយមិនចាំបាច់សម្លាប់មេរោគក៏បានដែរ។
មធ្យោបាយថ្មីសម្រាប់ព្យាបាលជំងឺមហារីក គឺពេទ្យអាចរក្សាទុកមេរោគនេះ ហើយពិនិត្យលើកោសិកាបង្កមេរោគ (Matastatic Cell) និងរារាំងកោសិកានេះ មិនឲ្យបង្កដុំសាច់មហារីកថ្មី។ ការសាកល្បងលើសត្វកណ្ដុរ ក៏រកឃើញថា ថ្នាំអាចរារាំងកោសិកាបង្កមហារីកបានយ៉ាងមានប្រសិទ្ធភាព។
លោក Michael Wendt សាស្ត្រាចារ្យសាកវិទ្យាល័យ Purdue ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក បញ្ជាក់ថា កោសិកាមហារីកវិវត្តលឿនណាស់ ធ្វើឲ្យពេទ្យពិបាកព្យាបាល។ ដូច្នេះ លោក និងក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមនៅសាកលវិទ្យាល័យ Purdue សម្រេចសិក្សាលើការព្យាបាលជំងឺនេះ ដោយរក្សាទុកកោសិកាមេរោគនេះឲ្យសុវត្ថិភាព និងរារាំងមិនឲ្យវិវត្ត ឬរីករាលដាលបន្ថែមទៀត។ ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវ ប្រើថ្នាំ Fostamatinib បញ្ឈប់ការវិវត្តរបស់កោសិកាមហារីកសុដន់ មិនឲ្យបង្កដុំសាច់មហារីកថ្មី។
ក្រោយសាកល្បងវិធីនេះលើសត្វកណ្ដុរមានផ្ទុកមហារីកសុដន់ អ្នកស្រាវជ្រាវរកឃើញថា ថ្នាំ Fostamatinib ពិតជាព្យាបាលកោសិកាមហារីក ដោយរក្សាទុក និងរារាំងកោសិកាមេរោគ មិនឲ្យបង្កដុំសាច់មហារីកថ្មីមែន។
អត្ថបទពាក់ព័ន្ធ៖
លោក Aparna Shinde អ្នកស្រាវជ្រាវចូលរួមក្នុងការសិក្សានេះ បញ្ជាក់ថា ពិតជាល្អ ដោយសារថ្នាំ Fostatmatinib មានជាតិពុលទាបសម្រាប់អ្នកមានជំងឺរ៉ាំរ៉ៃ ដោយពួកគេអាចលេបថ្នាំនេះ ដើម្បរារាំងការវិវត្តរបស់ជំងឺមហារីកបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕