មិនគួរកើតឡើងសោះ! ពេទ្យមិនប្រើវិជ្ជាជីវៈឲ្យមានប្រយោជន៍ជួយអ្នកជំងឺ បែរជាចាក់ចម្លងមេរោគអេដស៍ទៅក្មេងផង ចាស់ផងឲ្យផ្ទុកមេរោគអេដស៍ លើស ៩០នាក់ ហើយបច្ចុប្បន្ននេះ ត្រូវប៉ូលីសប៉ាគីស្ថានឃាត់ខ្លួនបានហើយ។
មិនគួរកើតឡើងសោះ! ពេទ្យមិនប្រើវិជ្ជាជីវៈឲ្យមានប្រយោជន៍ជួយអ្នកជំងឺ បែរជាចាក់ចម្លងមេរោគអេដស៍ទៅក្មេងផង ចាស់ផងឲ្យផ្ទុកមេរោគអេដស៍ លើស ៩០នាក់ ហើយបច្ចុប្បន្ននេះ ត្រូវប៉ូលីសប៉ាគីស្ថានឃាត់ខ្លួនបានហើយ។
អាជ្ញាធរស្រុក Larkana របស់ប៉ាគីស្ថាន ឃាត់ខ្លួនពេទ្យ ផ្ទុកមេរោគអេដស៍ម្នាក់ ក្រោយទទួលបណ្ដឹងពីអាជ្ញាធរសុខាភិបាល។ ករណីនេះ ផ្ទុះឡើងដំបូង កាលពីសប្ដាហ៍មុន ក្រោយក្មេងៗ ១៨នាក់ តេស្ដឈាម និងឃើញថា មានផ្ទុកមេរោគអេដស៍។ ទើបសមត្ថកិច្ចបន្តតាមដាន និងស៊ើបអង្កេត របស់ឃាត់ខ្លួនជនល្មើសបាន។
លោក Abdul Rehaman មន្រ្តីសុខាភិបាលស្រុក Larkana ក្នុងខេត្ត Sindh បញ្ជាក់ថា មនុស្សលើស ៩០នាក់ តេស្ដឈាម ឃើញមានផ្ទុកមេរិកអេដស៍ ហើយក្នុងនោះមានក្មេងៗ សរុប ៦៥នាក់ ក៏បានក្លាយជាជនរងគ្រោះ។ ខាងមន្ត្រីសុខាភិបាល ក៏បានតេស្ដពិនិត្យឈាមឪពុកម្ដាយរបស់ក្មេងទាំងនោះដែរ ប៉ុន្តែលទ្ធផលបញ្ជាក់ថាពួកគេ(ឪពុកម្ដាយក្មេងៗ) អត់មានផ្ទុកមេរោគ អត់មានថ្នាំព្យាបាលនេះទេ។ ពេលនេះ អាជ្ញាធរប៉ាគីស្ថាន ធ្វើតេស្ដឈាមទ្រង់ទ្រាយកាន់តែធំជាងមុន និងបង្កើនការអប់រំពាក់ព័ន្ធជំងឺនេះ។
ប៉ាគីស្ថាន មានអត្រាទាប នៃអ្នកមានផ្ទុកមេរោគអេដស៍ ប៉ុន្ដែជំងឺនេះ មានកើនឡើង ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀន អ្នករកស៊ីផ្លូវភេទ និងពលករអន្តរប្រវេសន៍។ ដោយឡែកចំពោះ ជនល្មើស សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕