home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ផ្សែង​បារី​អេឡិចត្រូនិក បើ​ក្មេងៗ​ស្រូប​ចូល ​​អាច​កើត​​ជំងឺ ២ យ៉ាង

ផ្សែង​បារី​អេឡិចត្រូនិក បើ​ក្មេងៗ​ស្រូប​ចូល ​​អាច​កើត​​ជំងឺ ២ យ៉ាង

គ្រោះ​ថ្នាក់​ណាស់​បើ​អ្នក​ណា​ជក់​បារី​អេឡិចត្រូនិក មក​បង្ហុយ​​ជិតក្មេងៗ ព្រោះអ្វីដែល​យើង​គិត​ថា​មិន​អី បែរ​ជា​នាំទុក្ខ​ដាក់​កូន​ជា​ទីស្រឡាញ់ ឬ​ដូច​យក​ជំងឺ ២មុខ មក​ដាក់​ក្នុង​ខ្លួន​កូន​អ៊ីចឹង។ បើ​ក្មេង​ស្រូប​ផ្សែង​ចូល គេ​អាច​ប្រឈម​នឹង​កើត​ហឺត និង​​ គាំង​បេះដូង។

ការសិក្សា​របស់​វិទ្យាស្ថាន​ជាតិ​ស្ដីពី​សុខភាព​ជនជាតិ​ភាគតិច របស់​អាមេរិក រកឃើញ​ថា ផលប៉ះពាល់​នៃ​ការ​ស្រូប​ផ្សែង​បារី​អេឡិចត្រូនិក ទៅ​ជន​ទី២ ជា​ក្មេងៗ នាំ​ឲ្យ​ពួកគេ ប្រឈម​នឹង​ជំងឺ​ហឺត ២៧%។ ជាងនេះទៅទៀត ផ្សែង​បារី​អេឡិចត្រូនិក​នេះ មាន​ភាគល្អិត​តូចៗ ច្រើន​ជាង​ផ្សែង​បារីធម្មតា​ទៀត ដែល​រារាំង​សរសៃ​អាកទែ បង្ក​ឲ្យ​ក្មេងៗ គាំង​បេះដូង។ អ្នក​ស្រាវ​ជ្រាវ​​លើ​ករណី​នេះ បញ្ជាក់​ថា ក្មេងៗរស់នៅ​ជាមួយ​អ្នក​ជក់​បារី​អេឡិចត្រូនិក ទំនង​ជក់​ផលិតផល​នេះ​ផងដែរ។

ចំណែក​ការសិក្សារបស់​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត Maine នៅ​រដ្ឋ Oregon សហរដ្ឋអាមេរិក រកឃើញ​ថា មនុស្ស​ចាស់ ៥% ជក់បារី​អេឡិកត្រូនិច ពេល​ពួកគេ​នៅ​ផ្ទះ​ជាមួយ​កូនៗ​របស់​ពួកគេ។ អ្នក​ស្រាវជ្រាវ បញ្ជាក់​ថា ក្មេង​ទាំង​នេះ ទំនង​នឹង​ជក់​បារី​អេឡិចត្រូនិក​ដែរ ដោយ​ធ្វើ​ឲ្យ​តួលេខ​យុវជន​ប្រើប្រាស់​ផលិតផល​មាន​សារធាតុញឿន កើតឡើងនៅ​សហរដ្ឋអាមេរិក។

ការ​ជក់​បារី​អេឡិចត្រូនិកនៅ​អាមេរិក ក្លាយជា​បញ្ហា​ព្រួយបារម្ភ​ហើយ ដោយ​នៅ​ឆ្នាំ២០១៨ សិស្ស​វិទ្យាល័យ ២០% ប្រើប្រាស់​​បារី​ប្រភេទ​នេះ។ បច្ចុប្បន្ន រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) ក៏មិន​ឯកភាព​ឲ្យ​ប្រើប្រាស់​សារធាតុ​ញឿន​ប្រភេទ​នេះ​ផងដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 07/05/2019
x