នៅក្នុងរបាយការណ៍បានបង្ហាញយ៉ាងច្បាស់ថា មនុស្សស្រីក្នុងសម័យទំនើបនេះ មានទំនោរយកចិត្តទុកដាក់ពិនិត្យ និងថែទាំសុខភាពយ៉ាងល្អប្រសើរជាងប្រុសៗ ដែលច្រើនពុំសូវខ្វល់ខ្វាយពីរឿងសំខាន់នេះ។ ជាក់ស្តែង គឺក្នុងបណ្តាប្រទេសមួយចំនួនដែលមានការរាតត្បាតនៃជំងឺអេដស៍ មនុស្សប្រុសច្រើនបណ្តោយមិនទៅជួបពេទ្យពិនិត្យមើលសុខភាព ខណៈស្រីៗបានទៅពិនិត្យ និងបង្ការខ្លួនពីរោគឱកាសនិយមផ្សេងៗទៀត។
ក្រៅតែពីឧទាហរណ៍ជាក់ស្តែងសាមញ្ញខាងលើ របាយការណ៍ដដែលបញ្ជាក់ច្បាស់ដែរថា មូលហេតុបង្កឲ្យមនុស្សប្រុសមានអត្រាស្លាប់ច្រើនជាងមនុស្សស្រី គឺអត្រាធ្វើអត្តឃាតខ្លួនឯងមាន ៧៥% ច្រើនជាងមនុស្សស្រី ក្រៅពីនេះ អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កើតឡើងទ្វេគុណបើប្រៀបនឹងស្រីៗ។
អត្ថបទពាក់ព័ន្ធ៖
ជាមួយនឹងទិន្នន័យខាងលើនេះ លោក Tedro Adhanom Ghebrevesus អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយថា គោលដៅសំខាន់មួយក្នុងចំណោមគោលដៅផ្សេងៗទៀតរបស់ WHO គឺនាំសេវាសុខភាពទៅឲ្យដល់គ្រប់ៗគ្នា មានន័យថា ទាំងស្រីទាំងប្រុស សុទ្ធតែអាចទទួលសេវាសុខភាពប្រកបដោយប្រសិទ្ធិភាពនៅត្រឹមឆ្នាំ ២០២៣ ហើយនឹងទទួលបានគ្រប់សហគមន៍រស់នៅទាំងអស់”៕