ថ្នាំដំបូងបំផុតក្នុងពិភពលោកដើម្បីបញ្ឈប់កោសិកាមហារីក មិនឲ្យស៊ាំនឹងការព្យាបាល អាចនឹងត្រូវបានផលិតបានសម្រេច ក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្របានប្រកាស។
ថ្នាំដំបូងបំផុតក្នុងពិភពលោកដើម្បីបញ្ឈប់កោសិកាមហារីក មិនឲ្យស៊ាំនឹងការព្យាបាល អាចនឹងត្រូវបានផលិតបានសម្រេច ក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្របានប្រកាស។
វិទ្យាស្ថានស្រាវជ្រាវមហារីក (IRC) របស់អង់គ្លេស បានប្រកាសគម្រោងបោះទុនជិត ១០០លានដុល្លារ ដើម្បីបង្កើតថ្នាំដំបូងគេលើពិភពលោកដែលបញ្ឈប់កោសិកាមហារីក កុំឲ្យស៊ាំនឹងការព្យាបាល។
បច្ចុប្បន្ន សមត្ថភាពរបស់មហារីកក្នុងការបន្ស៊ាំខ្លួនទៅនឹងថ្នាំ ជាបញ្ហាធំបំផុត ជាមូលហេតុធ្វើការឲ្យការព្យាបាលមហារីកបរាជ័យ ខណៈដែលការព្យាបាលដោយគីមីក៏ដោយ ពេលខ្លះក៏បរាជ័យដែរ ដោយសារកោសិកាមហារីកបន្ស៊ាំខ្លួន និងនៅមានជីវិតដដែល ហើយបង្កឲ្យអ្នកជំងឺរើឡើងវិញ រហូតដល់ស្លាប់។
លោកសាស្ត្រាចារ្យ Paul Workman ប្រធានវិទ្យាស្ថានស្រាវជ្រាវនេះ និយាយថា៖ “ថ្នាំថ្មីដែលគ្រោងនឹងបង្កើតនេះ អាចគ្រប់គ្រងស្ថានភាពជំងឺមហារីកបានក្នុងរយៈពេលយូរអង្វែង និងអាចព្យាបាលជាបាន ដូច្នេះអ្នកជំងឺអាចរស់នៅបានកាន់តែយូរ”។
វិទ្យាស្ថានស្រាវស្រាវមហារីកមួយនេះ ក៏នឹងអញ្ជើញអ្នកវិទ្យាសាស្ត្រជិត ៣០០ នាក់មកពីគ្រប់ផ្នែក ក្នុងគម្រោងស្រាវជ្រាវដ៏ធំមួយនេះផងដែរ។
លោកសាស្ត្រាចារ្យបន្ថែមថា ការធ្វើស្រាវជ្រាវ និងតេស្ដពិសោធថ្នាំថ្មីនេះ អាចនឹងប្រើពេល ១០ ឆ្នាំ ទម្រាំសម្រេចឲ្យអ្នកជំងឺប្រើប្រាស់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕