ក្រុមអ្នកវិទ្យាសាស្រ្តនៃប្រទេសអ៊ីស្រាអែល បានរកឃើញដំណើរការហ្សែនសំខាន់ពីរ ដែលបម្រែបម្រួលខុសប្រក្រតីនៃហ្សែនទាំងនេះ ជាញឹកញាប់បង្កជាមហារីកសុដន់។
ក្រុមកាងារស្រាវជ្រាវនៃវិទ្យាស្ថានវិទ្យាសាស្រ្ត Weizmann បានឲ្យដឹងថា ហ្សែនទាំងពីរនោះគឺ LATS1 និង LATS2 ស្ថិតនៅលើច្រវាក់ប្រតិកម្មគីមីហៅថា “Hippo Pathway” ហើយកាលណាប្រតិកម្មគីមីនេះខ្វះចន្លោះ ឬដំណើរការមិនពេញលេញនោះនាំឲ្យវិវត្ដទៅរកជំងឺមហារីកបាន។ ហ្សែនសំខាន់ទាំងពីរមាននាទីជំរុញសកម្មភាពនៃហ្សែនបង្រ្កាបសាច់ដុំពក(មហារីក) ហៅថាP53។