អ្នកវិទ្យាសាស្ត្ររកឃើញថា វ៉ាក់សាំងផ្ដាសាយ (Influenza A) អាចបង្ការជំងឺផ្ដាសាយប្រភេទផ្សេងទៀត នៅពេលប្រើប្រាស់រួមជាមួយវ៉ាក់សាំងរលាកសួត។ ចំណែកការសិក្សាពីមុនក៏រកឃើញថា វ៉ាក់សាំងរលាកសួត មានប្រសិទ្ធភាពកើនឡើង ពេលប្រើប្រាស់ជាមួយវ៉ាក់សាំងផ្ដាសាយ។
ការឆ្លងមេរោគផ្ដាសាយ អាចធ្វើឲ្យអ្នកជំងឺជួបបញ្ហារលាកសួតធ្ងន់ធ្ងរ ដោយមានអត្រាស្លាប់ខ្ពស់។ ដោយកត្ដាទាក់ទងគ្នានេះ វ៉ាក់សាំងថ្មីនេះ មានគោលដៅកម្ចាស់ធាតុបង្កជំងឺនីមួយៗតែម្ដង។ អ្នកវិទ្យាសាស្ត្រ និងរួមបញ្ចូលគ្នាវ៉ាក់សាំងផ្ដាសាយ និងវ៉ាក់សាំងរលាកសួត ទៅក្នុងវ៉ាក់សាំងតែមួយ ដើម្បីបង្កើនការការពារទៅនឹងប្រភេទតូចៗជាច្រើននៃជំងឺផ្ដាសាយ។
អ្នកវិទ្យាសាស្ត្របញ្ជាក់ថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពការពារខ្ពស់ ដោយវ៉ាក់សាំងមានគោលដៅកម្ចាស់ធាតុបង្កជំងឺ ទាំងជំងឺផ្ដាសាយ និងជំងឺរលាកសួត។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕