home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

គួរ​ប្រយ័ត្ន​កូន! ក្មេង​ប្រុស​កាម៉ាប់ៗ ប្រឈម​ខូច​សាច់ដុំ​បេះដូង ពេល​ចាស់ទៅ

គួរ​ប្រយ័ត្ន​កូន! ក្មេង​ប្រុស​កាម៉ាប់ៗ ប្រឈម​ខូច​សាច់ដុំ​បេះដូង ពេល​ចាស់ទៅ

ដោយ​ស្រលាញ់កូន ខ្លាច​កូន​ខ្វះជីវជាតិ មិនធំធាត់ និង​លូតលាស់​បាន​ល្អ ប៉ាម៉ាក់​ជាច្រើនបង្ខំឲ្យ​កូន ញ៉ាំ​អាហារច្រើនៗ។ កូនៗខ្លះញ៉ាំបាន​តែម្តង ទោះ​ប្រាប់​កុំឲ្យ​ច្រើន ខ្លាច​ខូច​រាង ក៏មិនស្ដាប់​ដែរ ចឹង​ហើយ កាម៉ាប់​តាំង​ពីតូច។ តែគួរប្រយ័ត្ន! ក្មេងប្រុស​កាម៉ាប់ៗ តាំងពី​តូច​ដូច្នេះ ប្រឈម​នឹងការ​ខូច​សាច់ដុំ​បេះដូង។

ការសិក្សា​របស់​ស៊ុយអែត រកឃើញ​ថា ក្មេង​ប្រុសៗដែល​លើស​ទម្ងន់តាំងពី​តូច ប្រឈម​នឹង​ការ​ខូច​សាច់ដុំ​បេះដូង ហើយ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ខ្សោយ​បេះដូង​ទៀត។ អ្នកស្រាវជ្រាវ សិក្សា​លើ​បុរស ១,៦ ​លាន​នាក់ អាយុ​ពី ១៨-១៩​ឆ្នាំ ដែល​បាន​ចូល​បម្រើ​យោធា​ស៊ុយអែត ពី​ឆ្នាំ​១៩៦៩-២០០៥។ ក្នុង​ចំណោម​បុរស​ទាំង​នេះ មាន ១០% លើស​ទម្ងន់ និង ២% មាន​ជំងឺ​ធាត់។

ក្រោយការ​តាមដាន ២៧​ ឆ្នាំ បុរស​កាម៉ាប់ៗ ៤.៤៧៧​ នាក់ កើត​ជំងឺ​សាច់ដុំ​បេះដូង (Cardiomyopathy) ដែល​ធ្វើឲ្យ​បេះដូងពិបាក​បញ្ចេញ​ឈាមទៅ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ ដោយកត្ដានេះនាំឲ្យ​កើត​ជំងឺ​ខ្សោយ​បេះដូង។ ជំងឺ​សាច់ដុំ​បេះដូង កើតឡើង នៅ​ពេល​បុរស​មាន​វ័យ ជា​មធ្យម ៤៦​ឆ្នាំ។

អត្ថបទពាក់ព័ន្ធ៖

វេជ្ជបណ្ឌិត Annika Rosengren អ្នកដឹកនាំ​ការសិក្សា និង​ជា​សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ Gothenburg ក្នុង​ប្រទេស​ស៊ុយអែត បញ្ជាក់​ថា ការកើនឡើង​អត្រា​ជំងឺ​ខ្សោយបេះដូង ក្នុង​ចំណោម​ក្មេងៗ ដោយសារ​អត្រា​កើនឡើង​នៃ​ការ​លើស​ទម្ងន់ និង​ជំងឺ​ធាត់។ លោក​ថា “យើង​អាច​កំណត់​ថា មាន​ការពាក់ព័ន្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​ជំងឺ​ធាត់​ពេល​នៅ​ក្មេង និង​ជំងឺខ្សោយ​បេះដូង“។

គួរបញ្ជាក់​ថា ជំងឺ​សាច់ដុំ​បេះដូង ជា​ជំងឺ​កម្រ ដោយ​មាន​ត្រឹម ០,២៧% នៃ​បុរស​មាន​រោគសញ្ញា​ជំងឺ​នេះ អំឡុង​ពេល​សិក្សា។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និង​ប្រឹក្សាយោបល់​ផ្ទាល់​​ជាមួយ​គ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 29/05/2019
x