home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

​ផែន​ដីកើន​កម្ដៅ​ត្រឹម ​៣ ​អង្សារ មនុស្ស​រាប់​លាននាក់​អាច​ស្លាប់

​ផែន​ដីកើន​កម្ដៅ​ត្រឹម ​៣ ​អង្សារ មនុស្ស​រាប់​លាននាក់​អាច​ស្លាប់

កំណើន​កម្តៅ​​ផែនដី​​​នៅ​តែ​ជា​បញ្ហា​រំខាន​ដល់​មនុស្ស​ជាតិ​​ទូ​​ទាំង​ពិភព​លោក ស្រប​ពេល​ប្រទេស​ធំៗ​ជាច្រើន​ ដូចជា ឥណ្ឌា ជប៉ុន អង់គ្លេស វៀតណាម កំពុង​ជួប​បញ្ហា​នេះ បណ្តាលឲ្យ​មនុស្ស​​ឈឺ​ ខ្សោយ រហូត​ដល់​ស្លាប់​ដោយ​សារ​កម្តៅ​ក្តៅ​ខ្លាំង។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ Bristol ​ចក្រភព​អង់គ្លេស បាន​សិក្សា​ឃើញ​ថា កំណើន​កម្តៅ​ផែនដី​ត្រឹម​តែ​ ៣​អង្សារសេ​ អាច​ឆក់​យក​ជីវិត​មនុស្ស​រហូត​ជាង​ ៥ ​​ពាន់​នាក់​ ត្រឹម​មួយ​ទី​ក្រុង។ ជាក់​ស្តែង គឺទី​ក្រុង​ញ៉ូវ​យក ដែល​ជា​ទី​ប្រជុំ​​មនុស្ស​រស់​នៅ និង​ធ្លាប់​ជួប​​​បញ្ហា​នេះ​ ដោយ​​សារ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​។

​ទោះ​យ៉ាង​ណា អ្នក​វិទ្យាសាស្រ្ត​បាន​ឲ្យ​ដឹង​ថា ការ​រួម​​គ្នា​​ទប់​ទល់​ការឡើង​នូវ​​កម្តៅ​ផែន​ដី គឺ​​អាច​ជួយ​ជីវិត​មនុស្ស​បាន​។ លោក​សាស្រា្តចារ្យ​ Eunice LO ជា​​អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ខាង​លើ លើក​ឡើង​ថា បើ​គ្រប់​ប្រទេស​មាន​វិធានការ អាច​ជួយ​កាត់​បន្ថយ​មិន​ឲ្យ​កើន​ឡើង​កម្តៅ​ផែន​ដី​ត្រឹម ០,៥​​-១,៥​​ អង្សារសេ នោះ​​អាច​ជួយ​ជីវិត​មនុស្ស​រហូត​ដល់ ១១០-២.៧២០​ នាក់​ឯ​ណោះ​ក្នុងមួយ​ទី​ក្រុង ហើយ​នេះ​ដោយ​ផ្អែក​តាម​ការ​គណនា​តាម​វិធី​សាស្រ្ត​បច្ចេកទេស។​

គួរ​​បញ្ជាក់​ថា ចំពោះ​វិធាន​ការ​​របស់​ពិភព​លោក​សម្រាប់​ការ​កើន​ឡើង​កម្តៅ​ផែន​ដី ធ្លាប់​មាន​ម្តង​រួច​ហើយ ពោល​គឺ​សន្ធិសញ្ញា​ក្រុង​ប៉ារីស ស្តី​ពី​ការ​កើន​ឡើង​​កម្តៅ​ផែន​ដី ដែល​ប្រទេស​ជា​ច្រើន​​ចុះ​កិច្ច​ព្រង​ព្រៀង​នា​ឆ្នាំ​ ២០១៥ ​កន្លង​ទៅ។ ក្នុង​​សន្ធិសញ្ញា​នោះ មាន​គោល​ដៅ​សំខាន់​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ (ផ្សែង​ពុល ឬ​ការ​បំពុល​ផ្សេង​ៗ​​ដែល​បំផ្លាញ​បរិយាកាស បង្ក​កម្តៅ​ផែន​ដី)។

អត្ថបទពាក់ព័ន្ធ៖

យ៉ាង​ណា​មិញ នៅឆ្នាំ ​២០១៧​ សហរដ្ឋអាមេរិក​ ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ជាង​គេ​ និង​ក្រោម​ការ​គ្រប់​​គ្រង​ដោយ​ប្រធានាធិបតី Donald Trump បាន​សម្រេច​ដក​ខ្លួន​​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ខាង​​លើ​នេះ។

ដោយ​ឡែក​សម្រាប់​បញ្ហា​កំណើន​កម្តៅ​ផែន​ដី​នា​ពេល​បច្ចុប្បន្ន​នេះ ក៏​មាន​ការ​តវ៉ា​ពី​បណ្តា​ប្រជាពលរដ្ឋ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ ដូច​ជា ​នៅអង់គ្លេស ស្រីៗមួយ​ចំនួន​បាន​ចេញមុខ​បាតុកម្ម​ថា នឹង​​មិន​យក​កូន (បង្ក​កំណើត) បើ​​មិន​មាន​វិធានការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នោះ ព្រោះ​ពួក​គេ​​ជឿ​ថា កំណើន​កម្តៅ​ផែន​ដី​នឹង​ប៉ះ​ពាល់​​ខ្លាំង​ដល់​អ្នក​ជំនាន់​ក្រោយ​៕ ​​​​​​​​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 09/06/2019
ត្រួតពិនិត្យដោយ សន សុភា
x