ផ្ទុះ​ជំងឺ​ស្រដៀង​គ្រុនឈាម និង​ហ្ស៊ីកា លើ​ជនជាតិ​សិង្ហបុរី ១៤ ​នាក់​នៅ​ថៃ

    ផ្ទុះ​ជំងឺ​ស្រដៀង​គ្រុនឈាម និង​ហ្ស៊ីកា លើ​ជនជាតិ​សិង្ហបុរី ១៤ ​នាក់​នៅ​ថៃ

    ជំងឺ Chikungunya ដែល​ធ្លាប់ផ្ទុះ​នៅ​ខ្មែរយើង កាលពី​ឆ្នាំ​២០១២ កន្លង​ទៅ ពេលនេះ កំពុង​ផ្ទុះ​នៅ​ខេត្ត Ratchaburi របស់​ថៃ ដល់​ថ្នាក់អាជ្ញាធរ​សុខាភិបាល​ថៃ បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ ទៅ​ស៊ើបអង្កេតលើករណី​កើត​មាន​ជំងឺ​ដែល​ឆ្លង​តាមរយៈ​មូសខាំ ដូច​គ្នា​ទៅ​នឹង​ជំងឺ​គ្រុនឈាម ឬ​ហ្ស៊ីកា​នេះ។

    នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ថៃ បាន​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រមួយ​ក្រុមទៅ​ស្រុក Suan Phung ខេត្ត Ratchaburi ក្រោយ​គ្រូ និង​សិស្ស​សិង្ហបុរី ១៤​ នាក់ ឆ្លង​ជំងឺ​នេះ។ ​នាយកដ្ឋាន​ដដែល​នេះបាន​ក្រើន​រម្លឹក​ និង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​​​​ថា ស្រុក Suan Phung ជា​ស្រុក​មាន​ហានិភ័យ​ខ្ពស់ ងាយ​​នឹង​​​ឆ្លង​ជំងឺ​នេះ​បំផុត។

    ជនជាតិ​សិង្ហបុរីទាំង ១៤​ នាក់ បាន​ទៅ​កម្សាន្តនៅ​ស្រុក Suan Phung កាលពី​ចុង​សប្ដាហ៍​មុន បន្ទាប់​មាន​ពួកគេ​មាន​អាការៈ​គ្រុនក្តៅ ឈឺក្បាល ឈឺរាងកាយ និង​ចង់ក្អួត និង​បាន​ប្រញាប់​នាំគ្នា​ទៅ​ពេទ្យ និង​តេស្ដឈាម រកឃើញ​ថាមាន​ផ្ទុក​ជំងឺ Chikungunya។

    ការស៊ើប​អង្កេត​បឋមរកឃើញ​ថា សហគមន៍​ជាច្រើនក្នុង​ស្រុក Suan Phung មាន​ដង្កូវទឹក​ជាច្រើនដែល​ជា​ប្រភព​មូស បង្ក​ឲ្យ​កើត​ជំងឺ Chukungunya។ នៅ​ឆ្នាំ​២០១៩​ នេះ ជំងឺ Chikunganya មាន ៣.៥៩២ ​ករណីនៅ​ថៃ ប៉ុន្ដែ​ពុំមាន​អ្នកស្លាប់​នោះទេ។

    អត្ថបទពាក់ព័ន្ធ៖

    គួរបញ្ជាក់​ថា ជំងឺ Chikungunya ឆ្លង​តាមរយៈ​មូស​ខាំ ស្រដៀង​គ្នា​នឹង​ជំងឺ Zika និង​ ជំងឺ​គ្រុន​ឈាម ដែល​ឆ្លង​តាមរយៈ​មូសខ្លា​ខាំ។ រោគសញ្ញា​ជំងឺ​នេះ មាន​ដូចជា ឈឺ​សន្លាក់ ហើម​សន្លាក់ ឈឺ​សាច់ដុំ អស់កម្លាំង រួមជាមួយ​រោគសញ្ញា​មួយ​ចំនួន​ទៀត។ ជំងឺ​នេះ មិនគំរាមកំហែង​អាយុ​ជីវិតដូច​ជំងឺ​គ្រុនឈាម​នោះទេ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 14/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត