home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

យុវវ័យ​អង់គ្លេស​​ ​​ចោះ​សាច់​​​ដោត​គ្រឿង​លម្អ​ កំពុង​រង​បញ្ហា​សុខភាព​

យុវវ័យ​អង់គ្លេស​​ ​​ចោះ​សាច់​​​ដោត​គ្រឿង​លម្អ​ កំពុង​រង​បញ្ហា​សុខភាព​

យុវជន​នៅ​​អឺរ៉ុប ជា​ពិសេស​នៅ​អង់គ្លេស កំពុង​មាន​ទំនោរ​ថ្មី​គឺ​ចោះ​សាច់ ទុក​ពាក់​គ្រឿង​​លម្អ​ផ្សេង​ៗ ដូច​ជា​ក្រវិល កង​ គ្រាប់​ក្បាល​ម្ជុល ផ្លេក​ៗ​​តូច​ៗ កំពុង​ធ្វើ​ឲ្យ​អាជ្ញាធរព្រួយ​បារម្ភ ព្រោះ​ប្រឈម​ហានិភ័យ​សុខភាព​មួយ​ចំនួន​។

តាម​សារព័ត៌មាន BBC គ្រាប់​ម្ជុល​​គ្រឿង​លម្អ ​ត្រូវ​ការ​ចោះ​​សាច់​ដើម្បី​ពាក់​ បូក​រួម​ទាំង​​ការ​ចាក់​សាក់ នឹង​បង្ក​​ហានិភ័យ ដូច​ជា រលាក​​ស្បែក ហើម បើ​មិន​អនុវត្ត​តាម​បច្ចេកទេស ឬ​​ការ​​​​ណែ​នាំ​របស់​អ្នក​ជំនាញ​ត្រឹម​ត្រូវ។ ក្រៅ​​ពី​នេះ ក៏​មាន​រាប់​បញ្ចូល​ទាំង ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម ជំងឺ​ស្វាយ​ របេង និង​មេរោគ​អេដស៍​ ទៀត​ផង​ ព្រោះ​ការ​ចោះ​ទាំង​នោះ មានករណី​ប្រើ​ប្រាស់​ម្ជុល​ចោះ​រួម​គ្នា​មួយ​ចំនួន ​គ្មាន​អនាម័យ និង​បច្ចេក​ទេស​ត្រឹម​ត្រូវ​ បង្ក​ឲ្យ​មាន​មេរោគ​តូច​ៗ​ជ្រាប​ចូល​។

ផ្អែក​តាម​ប្រភព​​ទិន្នន័យ​ពី​សមាគម​សុខភាព​​អង់គ្លេស Royal Society For Public Health ​យុវជន​ប្រមាណ​ ៩០០​នាក់ មាន​ ១៨​% បាន​កើត​បញ្ហា​ខាង​លើ​នេះ។ មាន​ករណី​មួយ​ចំនួន រហូត​ដល់​រលាក​ស្បែក ហើម​សាច់ ​ត្រូវ​វះ​កាត់​ត្រចៀក​ចោល​ទៀត​ផង (យុវជន​ រលាក​ត្រចៀក​ខ្លាំង តម្រូវ​ឲ្យ​​ពេទ្យ​​​ត្រូវ​កាត់​ចោល​ កុំ​ឲ្យ​ឆ្លង​រោគ​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ)។

អត្ថបទ​ពាក់ព័ន្ធ៖

​​​​ចំពោះ​បញ្ហានេះ លោក​​វេជ្ជបណ្ឌិត​ Stephen Powis ​តំណាង​ក្រុម​ជំនាញ​វេជ្ជសាស្រ្ត​សមាគម​ខាង​លើ ​រួម​នឹង​​ពល​រដ្ឋ​ជា​ច្រើន បាន​អំពាវ​នាវ ឲ្យ​អាជ្ញាធរ​​មាន​ចំណាត់​ការ​លើ​រឿង​នេះ ដើម្បី​កុំ​ឲ្យ​យុវជន​​មាន​​​ទំនោរ​​សិល្បៈ​លេង​ខ្លួន ដោយ​ពុំ​បាន​គិត​ពី​សុវត្ថិភាព​។ ​

នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 17/06/2019
ត្រួតពិនិត្យដោយ សន សុភា
x