home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អ្នក​វិទ្យាសាស្រ្ត​ពិសោធ​ឃើញប្រូ​តេអ៊ីន​​ពន្យារភាព​ចាស់ និង​​​ធ្វើឲ្យ​អាយុ​វែង

អ្នក​វិទ្យាសាស្រ្ត​ពិសោធ​ឃើញប្រូ​តេអ៊ីន​​ពន្យារភាព​ចាស់ និង​​​ធ្វើឲ្យ​អាយុ​វែង

ក្រុម​អ្នក​វិទ្យាសាស្រ្ត​មក​ពី​​សហរដ្ឋ​អាមេរិក នា​ពេល​នេះ កំពុង​​រក​ និង​សម្គាល់​ឃើញនូវ​ប្រូតេអ៊ីន​ម្យ៉ាង​ នៅ​ក្នុង​ដំណាក់​កាល​ពិសោធ​លើ​សត្វ​កណ្តុរ ដែល​បង្ក​ឲ្យ​ ពួក​វាមាន​អាយុ​​រស់​នៅ​បាន​យូរ​​ជាង​មុន និង​មិន​ឲ្យ​ងាយ​ចាស់។ អុីចឹងចង់​ដឹង​ថា វា​នឹង​អាច​ឲ្យ​មនុស្ស​មិន​ចាស់ និង​អាយុ​វែង​​បាន​ដែរ​អត់​?

ក្រុម​អ្ន​ក​ស្រាវជា្រវ​មក​ពី​សាកលវិទ្យាល័យ​វេជ្ជសាស្រ្ត វ៉ាស៊ីងតោន រដ្ឋ Missouri សហរដ្ឋអាមេរិក បាន​​​សម្គាល់​ឃើញ​ក្នុង​ការ​ពិសោធ​ថា មាន​អង់​ស៊ីម​ (សារធាតុ​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​ផ្សេង​ៗ​ក្នុង​រាង​កាយ​) ឈ្មោះ eNAMPT ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​គួរ​ឲ្យ​កត់​សម្គាល់។ នៅ​ក្នុង​ការ​ពិសោធ​ដែល​បាន​បោះ​ផ្សាយ​លើ​ ព្រឹត្តិប័ត្រ​​វេជ្ជសាស្រ្ត Cell Metabolism របស់​អាមេរិក បាន​ឲ្យ​ឃើញ​ថា នៅ​ពេល​អ្នក​វិទ្យាសាស្រ្ត​យក​សមាស​ធាតុ​ប្រូតេអ៊ីន​ទាំង​នោះ បញ្ចូល​ក្នុង​​រាង​កាយ​របស់​ សត្វ​កណ្តុរ​ ឃើញ​ថា សត្វ​កណ្តុរ​​នោះ​បាន​កើន​អាយុ​រស់​នៅ​រហូត​ដល់​១៦​ភាគរយ​។

ក្នុង​​ព្រឹត្តិប័ត្រ​ដដែល​បាន​បង្ហាញ​​បញ្ជាក់​​ទៀត​ថា គេ​ពិសោធ​​លើ​កណ្តុរ​ចាស់ ដោយ​យក​ប្រូតេអ៊ីន​ជា​សមាស​ធាតុ​​ពី​ក្នុង​សត្វ​កណ្តុរ​វ័យ​ក្មេង ទៅ​ដាក់​ក្នុង​ខ្លួន​កណ្តុរ​ចាស់ លទ្ធ​ផល​វា​អាច​រស់​នៅ​បាន​យូរ​ជា​ង​មុន ពោល​គឺ​​ពី​អាយុ​ប្រហែល​ ២,៤​ឆ្នាំ ទៅ​២,៨​ឆ្នាំ ហើយ​លើស​ពី​នេះ កណ្តុរ​ចាស់​​ទាំង​នោះ ស្រាប់​តែ​មាន​ទម្លាប់​​គេង និង​សកម្មភាព​ក្លៀវ​ក្លា​សកម្ម​ដូច​កណ្តុរ​វ័យ​ក្មេង ហើយ​មាន​រោម​ស្អាត​ភ្លឺ​ថ្លា​ទៀត​ផង​។

អត្ថបទពាក់ព័ន្ធ៖

លោក​សាស្រ្តាចារ្យ​សញ្ជាតិ​អាមេរិក ដើម​កំណើត​ជប៉ុន Shin-Ichiro Imai ជា​ក្រុម​ការងារ​ស្រាវជ្រាវ​​មក​ពី​សាកល​វិទ្យាល័យ​ខាង​លើ​បាន​និយាយ​ថា៖ ” ពួក​យើង​អាច​ ព្យាករណ៍ និង​រក​ឃើញ​រឿង​នេះ​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​មែន ដោយ​ឃើញ​កណ្តុរ​​មាន​អង់ស៊ីម eNAMPT នេះ​អាច​រស់​បាន​យូរ ហើយ​សកម្ម​ដូច​កណ្តុរ​វ័យ​ក្មេង។ នេះ​ជា​រឿង​មួយ តែ​ពួក​យើង​នៅ​មិន​ទាន់​ដឹង​ទេ​ថា នីតិវិធី​នេះ អាច​ដំណើរ​ការ​​លើ​មនុស្ស​បាន​ឬ​អត់ ​រឿង​នេះ យើង​ពិត​ជា​ចង់​ដឹង និង​សិក្សា​បន្ត​ ថា​តើ វា​អាច​ជួយ​មនុស្ស​ បង្ការ​មិន​ឲ្យ​ចាស់ រស់​នៅ​បាន​យូរ និង​សកម្ម​​ដូច​វ័យ​ជំទង់​ឬ​អត់?”៕ ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 22/01/2020
ត្រួតពិនិត្យដោយ ទូច សុខា
x