សិស្សម៉ាឡេស៊ី​ ១៥ នាក់ ធ្លាក់ខ្លួនឈឺភ្លាមៗ សង្ស័យពុលហ្គាស

    សិស្សម៉ាឡេស៊ី​ ១៥ នាក់ ធ្លាក់ខ្លួនឈឺភ្លាមៗ សង្ស័យពុលហ្គាស

    សិស្សា​សាលា​ម៉ាឡេស៊ី យ៉ាងហោច​ណាស់ ១៥នាក់ ស្រាប់​តែ​ធ្លាប់​ខ្លួន​ឈឺ​ភ្លាមៗ ដោយ​មិន​ដឹង​មូលហេតុ ខណៈអ្នក​ជំនាញ​សង្ស័យ​ អាច​បណ្តាល​មក​ពី​ឧប្បត្តិហេតុ​ផ្ទុះ​ឧស្ម័ន​ក្នុង​ប្រទេស​នេះ។

    រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ Dzulkefly Ahmad មាន​ប្រសាសន៍កាល​ពី​ចុងស​ប្តាហ៍​កន្លង​ទៅ ដោយ​អះអាង​មាន​សិស្ស​សាលា​មួយ​កន្លែង​ស្ថិត​ក្នុង​ខេត្ត Pasir Gudang ប្រទេស​ម៉ាឡេស៊ី បាន​ធ្លាក់​ខ្លួន​ឈឺ​ភ្លាម​ៗ សង្ស័យ​​បណ្ដាល​មក​ពី​កា​រផ្ទុះ​ឧស្ម័ន​ពុល។

    ផ្នែក​សង្គ្រោះ​បន្ទាន់​បាន​ទទួល​ដំណឹង​ថា ​ឧប្បត្តិហេតុ​នេះ​កើត​ឡើង​ក្នុង​បរិវេណ​សាលា Sekolah Agama Taman Mawar នៅ​ម៉ោង​ប្រមាណ​ជា ៣:៤០ នាទី រសៀល។ សិស្ស​ចំនួន ១៥នាក់ ត្រូវ​បាន​រាយការណ៍​ថា​មាន​អាការៈ​ពិបាក​ដក​ដង្ហើម និង​ក្អួត​ចង្អោរ ហើយ ៥ នាក់ ក្នុង​ចំណោម​ពួក​គេ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ខណៈ​ភ្លាម​ៗ​នោះ​ដែរ ក្រុម​សង្គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ។

    ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក Dzulkefly Ahmad ​លើក​ឡើង​ថា ក្រសួង​បាន​ធ្វើ​ការ​ពិនិត្យ​​ពី​ស្ថានភាព​នៅ​កន្លែង​កើត​ហេតុ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​គ្រប់​យ៉ាង​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​។ លោក​ថា៖ “រោគសញ្ញា​មើល​ទៅ ​ដូច​ជា​បណ្ដាល​មក​ពី​ការ​ពុល​ឧស្ម័ន​ហ្គាស ស្រដៀង​នឹង​ឧប្បត្តិហេតុ​ដែល​កើត​នៅ​ទន្លេ Sungai Kim Kim កាល​ពី ៣ ខែ មុន ​បណ្ដាល​ឲ្យ​មនុស្ស ៤០០០ នាក់ ធ្លាក់​ខ្លួន​ឈឺ និង​សាលា​ចំនួន ១១១ កន្លែង​ក្នុង​ខេត្ត Pasir Gudang ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន មូលហេតុ​បណ្ដាល​មក​ពី​ការ​បង្ហូរ​កាកសំណល់​មាន​ផ្ទុក​សារធាតុ​គីមី​ខុស​ច្បាប់​ចូល​ក្នុង​ទន្លេ Sungai Kim Kim។”

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនឡើយ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ CHHOEUNG Sothearoth កែសម្រួល​ចុងក្រោយ 25/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត