home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាមេរិក ​អនុញ្ញាត​ថ្នាំ​ព្យាបាល​បញ្ហា​បាត់​ចំណង់​ផ្លូវភេទ​ស្រីៗ ចូល​ទីផ្សារ

អាមេរិក ​អនុញ្ញាត​ថ្នាំ​ព្យាបាល​បញ្ហា​បាត់​ចំណង់​ផ្លូវភេទ​ស្រីៗ ចូល​ទីផ្សារ

ឱសថ ជា​អាវុធមុខពីរ ដោយ​វា​អាច​ជួយព្យាបាល ហើយ​ក៏អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ផងដែរ ដូច្នេះហើយ ទើបរដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) សម្រេច​អនុញ្ញាត​ឲ្យ​ថ្នាំ​ព្យាបាល​បញ្ហា​បាត់ចំណង់​ផ្លូវភេទស្រីៗ របស់​ក្រុមហ៊ុន Palatin Technologies និង Amag Pharmaceuticals ចូលទីផ្សារ កាលពី​សប្ដាហ៍​មុន ក្រោយ​បរាជ័យ​ជាច្រើន​លើក។

អ្នកវិភាគ បញ្ជាក់​ថា ថ្នាំ​នេះ មាន​ម៉ាក Vyleesi ឬ​ឈ្មោះ Bremelanotide ពិតជា​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ព្យាបាល​បញ្ហា​បាត់​ចំណង់​ផ្លូវភេទសម្រាប់​ស្រីៗ ហើយ​អាច​រកចំណូល​ប្រមាណ ១​ ប៊ីលាន​ដុល្លារ/ឆ្នាំ។ ថ្នាំ​នេះ ជួយ​ឲ្យ​ការ​ឆ្លងកាត់ក្នុង​ខួរក្បាល​ពាក់ព័ន្ធ​ចំណង់​ផ្លូវភេទ មាន​ភាពសកម្មឡើងវិញ និងជួយ​​ដល់ស្រីៗ​​បម្រុង​អស់រដូវ មាន​បញ្ហា​ផ្លូវភេទ​មិន​ដំណើរការ។

ប៉ុន្ដែ​ថ្នាំនេះ នឹង​ត្រូវ​ប្រជែង​គ្នា​ជាមួយ​ថ្នាំ Addyi របស់​ក្រុមហ៊ុន Sprout Pharmaceuticals ជួយ​ព្យាបាល​បញ្ហា​បាត់​ចំណង់​ផ្លូវភេទ​ស្រីៗដូចគ្នា ដោយ​ត្រូវ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក ឯកភាព​ឲ្យ​ចូលទីផ្សារ កាលពី​ឆ្នាំ ​២០១៥ កន្លង​ទៅ។ ថ្នាំ Addyi ត្រូវលេប ១​ គ្រាប់/ថ្ងៃ ហើយ​អំឡុងពេល​លេប​ថ្នាំ ហាម​មិន​ឲ្យ​ផឹកគ្រឿងស្រវឹង។

អត្ថបទពាក់ព័ន្ធ៖ អីៗនឹងគ្នាហើយ ស្រីៗ​អាច​មាន​បញ្ហា​ទាំង​នេះ

ចំណែក​ថ្នាំ Vyleesi ពុំហាម​ចំពោះ​ការ​ផឹកគ្រឿងស្រវឹង​នោះទេ និង​មានគុណសម្បត្តិច្រើន​ជាង​ថ្នាំ Addyi ដូចជា ផលប៉ះពាល់​តិច និង​មិន​ចាំបាច់​លេបរាល់​ថ្ងៃ។ ថ្នាំ Vyleesi ជាប្រភេទ​ថ្នាំ​ចាក់បញ្ចូល​ទៅ​ក្នុងពោះ ឬភ្លៅ ដោយ​ត្រូវចាក់​យ៉ាងតិច ៤៥​នាទី មុន​រួមភេទ។ FDA ណែនាំ​ថា អ្នកជំងឺ​មិន​អាច​ប្រើ​ថ្នាំ​នេះ លើស ១ ​ដូស/២៤​ម៉ោង និង ៨ ​ដូស/ខែ ឡើយ។ ថ្នាំនេះនឹងមានលក់ចាប់ពីខែកញ្ញា ២០១៩ នេះ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 24/06/2019
ត្រួតពិនិត្យដោយ សន សុភា
x