ពេទ្យ​អាមេរិក សាកល្បង​វ៉ាក់សាំង​​មហារីកលើសត្វឆ្កែ​​​​

    ពេទ្យ​អាមេរិក សាកល្បង​វ៉ាក់សាំង​​មហារីកលើសត្វឆ្កែ​​​​

    វេជ្ជសាស្រ្ត​កាន់​តែ​ជឿន​លឿន ហើយ​ពិសេស​​វិធី​សាស្រ្ត​ព្យាបាល និង​បង្ការ​ការពារ​​ថ្មី​ៗ ពី​ជំងឺ​មហារីក​ក៏​កាន់​តែ​មាន​ច្រើន ខណៈលោក​វេជ្ជបណ្ឌិត​មក​ពី​សហរដ្ឋអាមេរិក បាន​​កំពុង​ធ្វើ​តេស្ត​​សាក​​ល្បង​​វ៉ាក់​សាំង​​ប្រឆាំង​មហារីក ទៅ​លើ​សត្វ​ឆ្កែ។

    លោក​វេជ្ជបណ្ឌិត និង​សាស្រ្តាចារ្យ Stephen Johnston ជា​អ្នក​ជំនាញ​សិក្សា​លើ​​ជំងឺ​មហារីក មក​ពី​សាកលវិទ្យាល័យ​រដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក ថ្មី​ៗ​នេះ កំពុង​​​​​អនុវត្ត​ការ​តេស្ត​សាក​​ល្បងវ៉ាក់សាំង​មហារីក​ទៅ​លើ​សត្វ​ឆ្កែ​ ដែល​បាន​ការ​ស្ម័គ្រ​ចិត្ត​​ពី​ម្ចាស់​វាជា​ច្រើន​នៅ​ទូ​ទាំង​រដ្ឋ​​​​​។ ហេតុ​ផល​ចម្បងដែល​ត្រូវ​​តេស្ត​​សាក​ល្បង​បែប​នេះ ក៏​ព្រោះ​​រយៈ​ពេលរស់​នៅ​របស់​ឆ្កែ អាច​ឲ្យ​លោក​ដឹង​ពី​លទ្ធផល​ស្រាវជ្រាវ​ពី​ប្រសិទ្ធភាព​ថ្នាំ​វ៉ាក់​សាំង​ ត្រឹម​ចន្លោះពី ​៣-៥​ ឆ្នាំ ដែល​ការ​អនុវត្ត​បែប​នេះ​លើ​មនុស្ស គឺ​ត្រូវ​ការ​ពេល ១០-៣០ ​ឆ្នាំ និង​ត្រូវ​​ឆ្លង​កាត់​ការ​ព្រម​ព្រៀង​ស្ម័គ្រ​ចិត្ត​ច្រើន​ដំណាក់​កាល។

    ចំពោះ​វ៉ាក់​សាំង​​មហារីក​នេះ ដំណើរ​ការ​របស់​វា នឹង​បង្រៀន​ប្រព័ន្ធ​ស៊ាំ​ក្នុង​រាង​កាយឲ្យ​ស្គាល់​ពី​ការ​វិវត្តផ្សេង​ៗ​ក្នុង​រាង​កាយ​ភ្លាមៗ ដូច​នេះ​វា​អាច​កម្ចាត់​ការ​ប្រែ​ប្រួល​ភ្លាម​នោះ​បាន ពោល​គឺ​អាច​ឲ្យ​ប្រព័ន្ធ​ប្រយុទ្ធ​នឹង​ការ​វិវត្តមហារីក​ភ្លាម​ៗ។

    អត្ថបទ​ពាក់ព័ន្ធ៖

    យ៉ាង​ណា​មិញ បើ​តាម​លោក​វេជ្ជបណ្ឌិត Stephen Johnston បាន​​ប្រាប់​សារព័ត៌មាន CNN ថា លទ្ធផល​រំពឹង​ទុករបស់​លោក​ នឹង​មាន​ ៣ ​គឺ ទី​១ ថ្នាំ​វ៉ាក់​សាំង ​នឹង​កាត់​បន្ថយ​ហានិភ័យ​មហារីក​ដែល​កើត​ឡើង ទី២ វា​អាច​ពន្យារ​ពេល​ការ​កើត​មហារីក​របស់​សត្វឆ្កែបាន និង​ទី​៣ គឺ​​ថ្នាំ​វ៉ាក់​សាំង​នោះ នឹង​គ្មាន​ដំណើរ​ការ ឬ​ប្រសិទ្ធភាព​អ្វី​ទាំង​អស់។ ដូចនេះ​ ទាំង​លោក វេជ្ជបណ្ឌិត Stephen Johnston និង​ក្រុម​​ការងារ​ស្រាវជ្រាវ និង​អ្នក​​ឧបត្ថម្ភ​ការ​ស្រាវជ្រាវ​ទាំង​អស់ ក៏​កំពុង​អ៊ុត​ចាំ​មើល​លទ្ធ​ផល​ដូច​គ្នា​ផង​ដែរ៕ ​​​​​​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 14/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត