backup og meta

គ្រុនឈាមរាលត្បាតខ្លាំង ថៃ រៀបចំផលិតស្បែកជើងប្រឆាំងសត្វមូស

គ្រុនឈាមរាលត្បាតខ្លាំង ថៃ រៀបចំផលិតស្បែកជើងប្រឆាំងសត្វមូស

មិនថា ខ្មែរយើង ឬប្រទេសថៃ​នោះទេ នៅឆ្នាំនេះ កំពុង​ផ្ទុះឡើង​ជំងឺ​គ្រុនឈាម​យ៉ាងកំហុគ​ដូចគ្នា ដែល​បណ្ដាល​មកពី​មូសខ្លា។ ពាក់ព័ន្ធ​បញ្ហា​សត្វមូសនេះ វិស័យ​រដ្ឋ និង​ឯកជន​ថៃ បាន​កំពុង​ស្រាវជ្រាវ​ផលិតស្បែក​ជើង​ប្រឆាំងសត្វមូស។

ស្បែកជើងនេះ ឈ្មោះថា “Nano Shoues” ទាក់ទាញ​សត្វមូស ហើរមក​ទំ​ពីលើ ដោយ​នៅ​លើ​ស្បែកជើងនេះ មាន​ថ្នាំសម្លាប់​សត្វល្អិត។ ពេល​សត្វ​មូសទំលើស្បែកជើងនេះ វានឹងជាប់​ថ្នាំគីមី ដែល​រារាំង​មូស​មិនឲ្យ​ពង និង​ក្លាយជា​ដង្កូវទឹក។ ស្បែកជើងនេះ ត្រូវសហការ​គ្នាផលិត​ដោយ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ និង​ក្រុមហ៊ុន SCG របស់​ថៃ។

គម្រោងផលិត​ស្បែកជើង​ប្រឆាំង​សត្វមូសនេះ រំពឹង​ថា នឹងបញ្ចប់​នៅ​ឆ្នាំ២០២១ ខាងមុខ ហើយ​ពេលនោះមានតែ​ក្រុមហ៊ុន​ប៉ុណ្ណោះដែល​សម្រេច​ចេញលក់​ផលិតផល​នេះ នៅ​តាមទីផ្សារ។ ក្រុមហ៊ុន SCG បញ្ជាក់​ថា ការបង្កើតថ្មីនេះ មិនមែ ដើម្បីតែ​ប្រាក់ចំណេញ​នោះទេ។ ក្រុមហ៊ុន ចង់យក​ស្បែកជើងនេះជួយ​ដល់តាម​សហគមន៍ ដែល​មាន​ជំងឺ​បង្ក​ដោយ​មូស កំពុងរាលដាល។

បច្ចុប្បន្ន ក្រុមការងារមួយ កំពុង​សិក្សាពី​ប្រសិទ្ធភាព និង​ធានា​ថា ការបង្កើតថ្មីនេះ មិនបង្ក​គ្រោះថ្នាក់​ដល់​មនុស្ស និង​បរិស្ថាន។

អត្ថបទពាក់ព័ន្ធ៖

អង្គការ​សុខភាព​ពិភពលោក (WHO) ប៉ាន់ស្មាន​ថា ពិភពលោក មាន​ករណី​ជំងឺ​គ្រុនឈាម ១០០​ លាន​ករណីរាល់​ឆ្នាំ ហើយ​ទ្វីបអាស៊ីមាន​ជំងឺនេះច្រើនជាងគេ។ ចំណែក​ក្រសួងសុខាភិបាល​ថៃ ប្រកាស​កាលពី​ពេលថ្មីៗ​ថា ឆ្នាំ២០១៩ នេះ ជំងឺគ្រុនឈាម បាន​ផ្ទុះឡើង​យ៉ាងខ្លាំង ដោយ​នៅឆមាសទី​១ មាន​ជំងឺនេះ ២៨.៧៨៥​ ករណី ហើយ​ឆក់យក​ជីវិត​មនុស្ស ៤៣ ​នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bangkokpost.com/thailand/general/1705248/medical-dept-scg-launch-anti-mosquito-nano-shoes

កំណែ​ប្រែបច្ចុប្បន្ន

02/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម