ចេញផ្សាយលើគេហទំព័រវេជ្ជសាស្ត្រ Webmd អ្នកស្រាវជ្រាវ បញ្ជាក់ថា ស្ត្រីមានទីតាំងធាត់ត្រង់ពោះ ប្រឈមខ្ពស់នឹងជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ចំណែកស្ត្រី មានទីតាំងធាត់ត្រង់ជើង ប្រឈមខ្ពស់នឹងជំងឺសរសៃឈាមបេះដូង។
សម្រាប់ការសិក្សានេះ អ្នកស្រាវស្រាវបានប្រមូលទិន្នន័យស្រ្តីក្រោយអស់រដូវ ជិត ១៦២.០០០នាក់ ដែលបានចូលរួមក្នុងការសិក្សារបស់សមាគម Women’s Health Initiative ពីឆ្នាំ១៩៩៣-១៩៩៨ ហើយតាមដានរហូតដល់ខែកុម្ភៈ ឆ្នាំ២០១៧។ ទោះយ៉ាងណា ក្នុងការសិក្សានេះ ពុំបានបញ្ជាក់មូលហេតុនៃទំនាក់ទំនងគ្នារវាងទីតាំងធាត់ និងជំងឺពាក់ព័ន្ធនឹងបេះដូងនោះទេ។