home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ពេទ្យជប៉ុន រាប់ពាន់នាក់ ធ្វើការអត់បានលុយ តាំងពីឆ្នាំមុន

ពេទ្យជប៉ុន រាប់ពាន់នាក់ ធ្វើការអត់បានលុយ តាំងពីឆ្នាំមុន

ជាធម្មតា បញ្ហាធ្វើការហើយ អត់បើក​ប្រាក់ខែ​ឲ្យបុគ្គលិក ភាគច្រើនកើតឡើង​នៅ​ប្រទេស​ក្រីក្រ ដែល​រដ្ឋខ្សត់​លុយ។ តែ​សឹង​មិនគួរ​ឲ្យជឿ នៅ​ប្រទេស​ជប៉ុន ពេទ្យ​ប្រមាណ ២.០០០​នាក់ ធ្វើការ​អត់បាន​ប្រាក់ខែ ចាប់តាំង​ពី​ចុងឆ្នាំមុនមក​ម្ល៉េះ។

ក្រសួងអប់រំ​ជប៉ុន បានប្រកាស​កាលពី​សប្ដាហ៍មុន​ថា ពេទ្យជាង ២.០០០​នាក់ នៅ​តាមមន្ទីរពេទ្យ​សាកលវិទ្យាល័យ ចំនួន ៥០ ​ធ្វើការ​ដោយ​អត់ទទួល​បាន​ប្រាក់ខែ​នោះទេ ដោយខ្លះ​ពុំមាន​កិច្ចសន្យា​ការងារ ឬ​ការធានា​រ៉ាប់រង​លើ​សំណង។

មន្ទីរពេទ្យ​សាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​ជប៉ុន មាន​ទម្លាប់​មិន​ផ្ដល់​បៀវត្ស ទៅគ្រូពេទ្យ ដែល​ភាគច្រើន​ជា​សិស្ស​ថ្នាក់បញ្ចប់​ការសិក្សា ហើយ​ទៅ​ព្យាបាល​អ្នកជំងឺ ជាផ្នែកមួយ​នៃ​ការស្រាវជ្រាវ ឬ​ហាត់ការងារ។ ប៉ុន្ដែទម្លាប់នេះ បានធ្វើឲ្យ​គ្រូពេទ្យ​ជាច្រើន ងាកទៅ​ធ្វើការ​ក្រៅម៉ោង តាម​ក្រុមហ៊ុន ដើម្បី​បានប្រាក់ខែ ហើយជាញឹកញាប់ អស់កម្លាំង​ពេលទៅ​បំពេញ​ការងារ​នៅតាម​មន្ទីរពេទ្យ​សាកលវិទ្យាល័យ។

ការរកឃើញ​នេះ គឺតាមរយៈ​ការស្ទង់មតិ​មួយ ពី​ខែ​មករា-មីនា លើ​វេជ្ជបណ្ឌិត និង​ទន្ដពេទ្យ ៣១.៨០១​នាក់ ដែល​ធ្វើការ​នៅ​តាមមន្ទីរពេទ្យ​សាកលវិទ្យាល័យ ចំនួន ១០៨ ចាប់តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨។ ក្នុងនោះ ពេទ្យ ៧៥១​នាក់ រកឃើញ​ថា បម្រើ​ការងារ​អត់​មាន​ប្រាក់ខែ ដោយ​ពុំមាន​ការបញ្ជាក់​មូលហេតុ​ច្បាស់លាស់​នោះទេ ខណៈ​ពេទ្យ ១.៤៤០​នាក់ទៀត ធ្វើការ​អត់ប្រាក់ខែ ដោយ​មាន​ការបញ្ជាក់​មូលហេតុ ហើយ​មន្ទីរពេទ្យ សម្រេច​បើកបៀរវត្ស​ឲ្យ​វិញ ចាប់ពី​ពេលនេះ។

សិស្សពេទ្យ​វ័យ ៣០​ឆ្នាំ​ម្នាក់ និយាយថា “មន្ទីរពេទ្យ​សាកលវិទ្យាល័យ តែងតែ​ទទួល​ផលប្រយោជន៍​ពី​មនសិការ​របស់​យើង ហើយ​កេងប្រវ័ញ្ច​យើង“។ ដើម្បី​ចំណាយ​ថ្លៃសិក្សា និង​រស់នៅ សិស្សពេទ្យ​រូបនេះ បាន​ធ្វើការ​ក្រៅម៉ោង នៅពេលយប់​រយៈពេល ១៥​ថ្ងៃ។ លោកបន្ដថា លោក​អស់កម្លាំង និងងងុយគេង ពេល​ទៅ​បម្រើការងារ​នៅ​មន្ទីរពេទ្យ​សាកលវិទ្យល័យ​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 03/07/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត