អ្នកស្រី Stacey Barnes អាយុ ៣២ឆ្នាំ និងលោក Ryan Prigg អាយុ ៣៩ឆ្នាំ អះអាងថា ពួកគេមានអាការៈគ្រុនក្តៅ ក្រោយញ៉ាំផាត់ថៃ នៅកោះភូកេត កាលពីឆ្នាំ២០១៧ ហើយភ្លាមៗនោះ ពួកគេបានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីវិញ។
ពេលទៅដល់ប្រទេសកំណើតវិញ គូស្នេហ៍ ដែលមានកូន ២នាក់នេះ បានធ្លាក់ខ្លួនឈឺ ដោយពុំអាចងើបពីគ្រែរួចនោះទេ ទោះបីជាពួកគេបានព្យាបាលជាមួយគ្រូពេទ្យជាច្រើនក៏ដោយ។ ពួកគេថា ពេលខ្លះ ពួកគេហើមពោះខ្លាំង និងភ្លាមៗ ក្រោយញ៉ាំអាហារតិចតួចប៉ុណ្ណោះ។ ជាងនេះទៅទៀត ពួកគេមានអាការៈត្រជាក់មុខយ៉ាងខ្លាំង និងមានដំបៅ(ក្នុង)មាត់។
រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបពួកគេបានជួបគ្រូពេទ្យម្នាក់ ជំនាញផ្នែកបារ៉ាស៊ីតក្នុងពោះវៀន។ គ្រូពេទ្យនេះ រកឃើញថា គូស្នេហ៍នេះ មានប៉ារ៉ាស៊ីត Dientamoeba fragilis នៅក្នុងពោះវៀន ហើយអាចជាសះស្បើយបាន លុះត្រាតែប្ដូរឈាម លេបពពួកថ្នាំអង់ទីប៊ីយូទិក ថ្នាំ Probiotics និងថ្នាំវីតាមីនកម្រិតខ្លាំង។