home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ចិនជោគជ័យហើយ អាចប្ដូរបេះដូងសិប្បនិមិត្ត សង្គ្រោះជីវិតមនុស្ស ២នាក់

ចិនជោគជ័យហើយ អាចប្ដូរបេះដូងសិប្បនិមិត្ត សង្គ្រោះជីវិតមនុស្ស ២នាក់

បច្ចុប្បន្នេះ ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា បាន​ជួយ​ជំរុញ​ការ​វិវឌ្ឍ​យ៉ាង​ខ្លាំង​ដល់​វិស័យ​ផ្សេងទៀត ដូចជា ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ជាពិសេស​វិស័យ​សុខាភិបាល ដែល​ជួយ​កាពារ និង​ព្យាបាល​ជីវិត​មនុស្ស។ ជាក់ស្ដែង អ្នកវិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​ចិន បានរួមគ្នា ផលិត និង​ផ្ដាស់ប្ដូរ​បេះដូង​សិប្បនិមិត្ត ជួយ​បន្ដ​ជីវិត​មនុស្ស ២​នាក់។

ក្រុម​វេជ្ជបណ្ឌិត នៅ​មន្ទីរពេទ្យផ្នែក​បេះដូង​អន្តរជាតិ (TEDA) នៅ​ទីក្រុង Tianjin បាន​វះកាត់​ផ្លាស់ប្ដូរ​បេះដូង​សិប្បនិមិត្ត ឲ្យ​បុរស​វ័យ ៣៩​ឆ្នាំ​ម្នាក់ និង​ស្ត្រី​វ័យ ៦២​ឆ្នាំ​ម្នាក់ កាលពី​ខែ​មីនា ដោយ​មក​ដល់ឥលូវនេះ មានរយៈពេល​លើស ១០០​ថ្ងៃ​ហើយ។ បេះដូងសិប្បនិមិត្ត​នេះ ផលិត​ដោយ​បណ្ឌិតសភា​នៃ​បច្ចេកវិទ្យា​បាញ់បង្ហោះ​យានអវកាស និង​មន្ទីរពេទ្យ TEDA របស់​ចិន។

ការផ្លាស់ប្ដូរ​បេះដូង​សិប្បនិមិត្តនេះ ដោយសារ​អ្នកទាំង​ពីរខាងលើ មាន​ជំងឺ​សាច់ដុំបេះដូង ដែល​បណ្ដាល​ឲ្យ​ពួកគេ​មាន​មុខងារ​បេះដូង​ខ្សោយ មាន​ដង្ហើមខ្លី និង​ស្ថិតក្រោម​ការគំរាមកំហែង​នៃ​ការស្លាប់​ដោយ​ជំងឺនេះ​ជាប់ជានិច្ច។ បច្ចុប្បន្ន បុរស​ដែល​ផ្ដាស់ប្ដូរ​បេះដូង​ហើយ អាច​ហាត់ប្រាណ​បាន​យ៉ាងតិច ២០.០០០​ជំហាន/ថ្ងៃ ចំណែក​ស្ត្រី​វិញ បាន​ចាប់ផ្ដើម​ដើរហាត់ប្រាណ​ប្រចាំថ្ងៃ ដោយ​ដាក់គោលដៅ ១០.០០០​ជំហាន/ថ្ងៃ។

បេះដូងសិប្បនិមិត្តនេះ ហៅថា Heartcon ជា​ប្រព័ន្ធទីតានីញ៉ូម នៃ​រ៉ូទ័រ​ម៉ាញ៉េទិក-ហាយដ្រូឌីណាមិក មាន​ទម្ងន់ ១៨០​ក្រាម។ វា​ដំណើរការ​ដោយ​ថ្ម ២​គ្រាប់ ភ្ជាប់ទៅ​ខ្សែ​ដំណើរការ​ចំនួន ៣ ដោយ​បញ្ចូនឈាម ពី ១-១០​លីត្រ/នាទី។

អត្ថបទពាក់ព័ន្ធ៖

តាមពិតទៅ មន្ទីរពេទ្យ និង​បណ្ឌិតសភា​ចិន បាន​រួមគ្នា​ពិសោធន៍​ឧបករណ៍​នេះ តាំងពី​ឆ្នាំ២០០៩ និង​វះកាត់​បញ្ចូល​ក្នុង​សត្វចៀម ហើយ​វាអាច​រស់​បាន ១២០​ថ្ងៃ ដោយ​មាន​សុខភាព​ល្អ។ បន្ទាប់​មក ឧបករណ៍​នេះ ត្រូវដាក់​ជូន​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​ចិន ពិនិត្យ និង​ទទួល​បាន​ការ​ឯកភាព​ឲ្យ​ប្រើប្រាស់​នៅ​ខែ​មិថុនា ឆ្នាំ​២០១៨។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​​ព្យាបាល​ជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 10/07/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត