home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ដឹង​អត់​ មួយ​ឆ្នាំ​ៗ មាន​​ជំងឺ​​​រវើ​រវាយ ជិត​១០​លាន​ករណី តែ​​WHO ប្រាប់វិធីការពារ

ដឹង​អត់​ មួយ​ឆ្នាំ​ៗ មាន​​ជំងឺ​​​រវើ​រវាយ ជិត​១០​លាន​ករណី តែ​​WHO ប្រាប់វិធីការពារ

ជំងឺ​ចាស់​ៗ ដែល​ធម្មតា​ គេ​ស្គាល់​ថា ជា​ជំងឺ​រវើ​រវាយ ឬ​ហៅ​មួយ​បែប​​ទៀត​ថា វង្វេង​វង្វាន់​ពេល​ចាស់​ទៅ ត្រូវ​អង្គការ​​សុខភាព​ពិភព​លោក​ អះអាង​​ថា កើត​មាន​ករណី​នេះ ក្នុង​១​ឆ្នាំ​ៗ ដល់​ទៅ ១០​លាន​ករណី​ឯ​ណោះ។

​​ជំងឺ​វង្វេង​វង្វាន់​របស់​មនុស្ស​ចាស់​ គឺ​ជា​ពាក្យ​បច្ចេកទេស ដែល​មាន​ន័យ​មនុស្ស​ចាប់​ផ្តើម​ បាត់​បង់​សមត្ថភាព​ចង​ចាំ ក៏​ដូច​ជា​សមត្ថភាព​បញ្ញា​របស់​ខ្លួន​ឯង​។ ហើយ​ជំងឺ​នេះ ច្រើន​កើត​ឡើង​លើ​ មនុស្ស​វ័យ​ចំណាស់​ ដែល​ភាគ​ច្រើន​​​​ ពិការ​សមត្ថភាព​​​​ខួរ​ក្បាល ពុំ​អាច​​សម្រេច​ចិត្ត​បាន ឬ​ធ្វើ​អ្វី​ៗ​ចាំ​បាច់​ត្រូវ​មាន​អ្នក​ជួយ​។

បើ​តាម​សារព័ត៌មាន CNN មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន វិធី​សាស្រ្ត​ណា​ជាក់​លាក់​ ព្យាបាល​​​ជំងឺ​ខាង​លើ​នេះ​នៅ​ឡើយ​ទេ។ បើ​គិត​ជា​ ផល​អវិជ្ជមាន​នៃ​ជំងឺ​នេះ គឺ​បាន​ប៉ះ​ពាល់​ដល់​មនុស្ស​ប្រមាណ ៥០​លាន​នាក់ ទៅ​ហើយ​ នៅ​ជុំ​វិញ​ពិភព​លោក។

តែ​យ៉ាង​ណា​មិញ ស្ថាប័ន​សុខភាព​កំពូល​ (WHO) ខាង​លើ​​នេះ​​ក៏​បាន​ បង្ហាញ​ពី​វិធី​ដែល​អាច​ពន្យារ ជំងឺ​នេះ កុំ​ឲ្យ​វិវត្ត​ទៅ​សភាព​ធ្ងន់​ធ្ងរ​បាន។ ហើយ​វិធី​ទាំង​នោះ គឺ​ទម្លាប់​សាមញ្ញ​ៗ​ល្អ​សម្រាប់​សុខភាព​ ដូច​ជា ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ មិនផឹកស្រាច្រើន មិន​ជក់​បារី ញ៉ាំ​អាហារ​មាន​ជីវជាតិ​ល្អ​ជា​ដើម។

ជា​មួយ​គ្នា​នោះ WHO ក៏​បាន​ណែនាំ​មិន​ឲ្យ​ ប្រើ​ប្រាស់​ពពួក​ថ្នាំ​ជំនួយ ដូច​ជា​ថ្នាំ​វីតាមីន B និង វីតាមីន E ដើម្បី​​ព្យាបាល​ជំងឺ​វង្វេង​វង្វាន់​នោះ​ទេ ព្រោះ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​​ណា​មួយ​ច្បាស់​លាស់​ សម្រាប់​ការ​ព្យាបាល​​តាម​វិធី​នេះ។

អត្ថបទពាក់ព័ន្ធ៖

ជា​ការ​ណែ​នាំ​ ឲ្យ​កាន់​តែ​ច្បាស់​​ លោក​វេជ្ជបណ្ឌិត Tara Spires-Jones ​ប្រធាន​ផ្នែក​វិទ្យាសាស្រ្ត​សិក្សា​អំពី​ខួរ​ក្បាល នៃ​សាកលវិទ្យាល័យ Edinburgh ចក្រភព​អង់គ្លេស បាន​ប្រាប់​ថា៖ ” កត្តា​ហ្សែន​តំណ​ពូជ ក៏​ជា​​ផ្នែក​មួយ​បង្ក​ចេញ​ជា​ជំងឺ​ភ្លេច​ភ្លាំង ឬ​វង្វេង​វង្វាន់​នេះ​ដែរ តែ​យើង​ក៏​​មាន​ឱកាស​​កាត់​បន្ថយ ឬ​ពន្យឺត​​ហានិភ័យ​នេះ​ដែរ ដោយ​គ្រាន់​តែ​មាន​ទម្លាប់​រស់​នៅ​​ផ្តោត​សំខាន់​លើ​សុខភាព​ជា​​មុន”៕ ​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ មាន រតនា
កែ 10/07/2019
x