home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

វិទ្យាសាស្រ្តអះអាង ​​ចេក និងសណ្តែកដី ​ល្អខ្លាំងចំពោះក្មេងសុខភាពខ្សោយ

វិទ្យាសាស្រ្តអះអាង ​​ចេក និងសណ្តែកដី ​ល្អខ្លាំងចំពោះក្មេងសុខភាពខ្សោយ

ក្រុម​អ្នក​វិទ្យាសាស្រ្ត​ថ្មី​ៗ​នេះ បាន​បញ្ជាក់​ពី​ប្រភេទ​ ចំណី​អាហារ​ ដែល​ជា​អាហារូបត្ថម្ភ​ល្អ សម្រាប់​ក្មេងៗ​មាន​សុខភាព​ខ្សោយ​ ដោយ​សំដៅ​លើ​ក្មេងៗមាន​បញ្ហា​រាង​កាយ​លូត​លាស់​មិន​ប្រក្រតី ឆ្អឹង​ទន់​ខ្សោយ និង​ខ្សោយ​​បញ្ញាស្មារតី​។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​អាមេរិក មក​ពី​សាកលវិទ្យាល័យ​វ៉ាស៊ីងតោន បាន​​លើក​ពី​លទ្ធផល​ចំណី​អាហារល្អ​ៗ សម្រាប់​ក្មេង​ៗមាន​បញ្ហា​ខាង​លើ​ ដោយ​អាហារ​ទាំង​នេះ ពិសេស​បំផុត គឺចេក និង​សណ្តែក​​ដី។ ការ​លើក​ឡើង​បែប​នេះ ​ព្រោះ​អ្នក​​​ស្រាវជ្រាវ​​រក​ឃើញ​ថា ចេក​ និងសណ្តែក​ដី បាន​ជំរុញឲ្យ​មាន​បាក់តេរី​ល្អ​ៗ ​មាន​ប្រយោជន៍​ ជួយ​រំលាយ និង​បំបែក​​ធាតុ​ជីវជាតិ​​សព្វ​គ្រប់​ទៅ​​ចិញ្ចឹម​​គ្រប់​សារពាង្គ​កាយ​ទាំង​អស់​។

ងាក​ទៅ​មើល​ការ​ពិសោធ​វិញ ក្រុម​អ្នក​ជំនាញ​ ​បានតាម​ដាន​ពិនិត្យ​ទៅ​លើ ចំណី​អាហារ​ ដូច​ជា​ សណ្តែក និង​ចេក ឲ្យ​ទៅ​កណ្តុរ និង​ជ្រូក​ស៊ី។ លទ្ធផល ចំណី​អាហារ​ទាំង​នោះ ពិត​ជា​ជំរុញ​បាក់​តេរី​ល្អៗ មក​ចិញ្ចឹម​រូប​រាង​កាយ​ពួក​វា​មែន។

ម្យ៉ាង​ទៀត ករណី​សិក្សា​មួយ​ទៀត ទៅ​លើ​របប​អាហារូបត្ថម្ភ​ សម្រាប់​គម្រោង​មួយ​នៅ​ប្រទេស​ បង់ក្លាដេស លើ​ក្មេងៗ​ជួប​បញ្ហា​ដូច​គ្នា​នេះ ក៏​ឃើញ​ថា​ មាន​លទ្ធផល​វិជ្ជមាន​ដូច​ដែល​រំពឹង​ទុក​ ពោល​ក្មេងៗ​បង់​ក្លាដែស​ ធ្លាប់​មាន​សាច់​ឈាម​ទន់​ខ្សោយ ក្លាយ​ជាស្រស់​ថ្លា​ទៅ​វិញ គឺ​ដោយ​សារ​ សារធាតុ​ដែល​បំបែក​ដោយ​បាក់តេរី​​ល្អ​ៗនោះ ​សូម្បី​តែ​ខួរ​ក្បាល​ក្មេង ក៏​វិវត្តបាន​​ល្អ​ផង​ដែរ​។

អត្ថបទពាក់ព័ន្ធ៖

ដោយ​ឡែក ឃើញ​លទ្ធផល​ល្អ​បែប​នេះ លោក​សាស្រ្តាចារ្យ​ Jeffrey Gordon អ្នក​ដឹក​នាំការ​ស្រាវជ្រាវ​ បាន​និយាយ​ខ្លី​ៗ​ថា៖ ” បាក់​តេរី​ ឬ​អតិសុខប្រាណ​​ល្អ​ៗ ទាក់​ទង​ទៅ​នឹងចំណី​អាហារ​ ដូច​រៀប​រាប់​ខាង​លើ ពិត​ជា​ល្អ​ណាស់ វា​ក្លាយ​ជា​វិធី​មួយ​ យើង​អាច​ជួយ​ដល់​សុខភាព​មនុស្ស ក៏​ដូច​ទាំង​​ក្មេង​ៗ​ជំនាន់​ក្រោយ​ បាន​ប្រសើរ​”៕ ​​

​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 15/07/2019
ត្រួតពិនិត្យដោយ សន សុភា