home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗដែលឧស្សាហ៍ស្ត្រេស ប្រយ័ត្នកើតជំងឺពុកឆ្អឹង!

ស្រីៗដែលឧស្សាហ៍ស្ត្រេស ប្រយ័ត្នកើតជំងឺពុកឆ្អឹង!

ការ​សិក្សា​ថ្មី​មួយ ពី​សាកលវិទ្យាល័យ រដ្ឋ​អារីហ្សូណា សហរដ្ឋអាមេរិក រក​ឃើញទំនាក់ទំនង​គួរ​ឲ្យ​កត់​សម្គាល់ រវាង​បញ្ហា​ស្រ្តែស​ ជា​មួយ​កំហាប់​ឆ្អឹង ធ្វើ​ឲ្យ​ឆ្អឹង​​ឆាប់​ពុក​​ផុយ​​ និងរាង​កាយ​ឆាប់​ចុះ​​ខ្សោយ​។

​ដំបូង​ឡើង​ការ​ស្រាវជ្រាវ បាន​តាម​ដាន​ពិនិត្យ​ទិន្នន័យ​ស្រីៗ​ប្រមាណ​ជាង ១១.០០០នាក់ ​អាយុ​ចាប់​ពី​ ៥០-៧០​ ឆ្នាំ​ ដើម្បី​ផ្តោត​សំខាន់​លើ ជំងឺ​បេះដូង មហារីក និង​ ឈឺ​ខ្នង ឈឺ​ចង្កេះ ក្នុង​រយៈ​ពេល​ប្រមាណ​ជិត​ ៦ ​ឆ្នាំ​។ ប៉ុន្តែ​ក្រោយ​ពេល វិភាគ​​របាយការណ៍ ស្រាប់​តែ​ឃើញ​ទំនាក់​ទំនង​ រវាង​ជំងឺ​ពុក​ឆ្អឹង ដោយ​​ភាព​ប្រែះ​ស្រាំ​ឆ្អឹង​កើត​មាន ទៅ​លើ​ស្រ្តី​​ចូល​រួម និង​​មាន​បញ្ហា​ស្រ្តែស​ច្រើន ភាគ​ច្រើនដោយ​សារទំនាក់​ទំនង​ក្នុង​សង្គម ការ​គិត​អវិជ្ជមាន​ច្រើន ក៏​ដូច​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្តជាដើម​​។

អ្នក​វិទ្យាសាស្រ្ត រក​​ឃើញ​ទៀត​ថា កំហាប់​ដង់​ស៊ីតេ​ឆ្អឹង​គឺ​មាន​ការ​ប្រែ​ប្រួល ​(ថយ​ចុះ) ពោល​គឺត្រង់​ផ្នែក​ឆ្អឹង​ក​ ថយ​ជា​មធ្យម ០,០៨២​%​ ឆ្អឹង​ត្រគាក​ ថយ​​ជា​មធ្យម​ ០,១០៨​% និង​ក​ជើង ស្រាប់​តែ​ថយ​ចុះ​​ប្រមាណ​ ០,០៦៩%​ ទៀត​ផង។ ​រឿង​សំខាន់​ ធ្វើ​ឲ្យ​កំហាប់​ឆ្អឹង​ថយ​បែប​នេះ ក៏​ព្រោះ​អារម្មណ៍​មិន​ល្អៗ នាំ​​ឲ្យ​អ័រម៉ូន​ប្រែ​ប្រួល​ខ្លាំង រាប់​ទាំង​អ័រម៉ូន​ធ្វើ​ឲ្យ​អារម្មណ៍​រីក​រាយ Cortisol អ័រម៉ូន​ឆ្អឹង​ខ្ចី​​ ក្រពេញ​ទីរ៉ូអ៊ីត​ និង​អ័រម៉ូន​លូត​លាស់។

អត្ថបទពាក់ព័ន្ធ៖

ដោយ​ឃើញ​ច្បាស់​ពី​បញ្ហា​នេះ ក្រុម​​សាស្រ្តាចារ្យ​ ក៏​បាន​ណែ​នាំ មិន​ថា​ប្រុស មិន​ថាស្រី​ គប្បី​បង្កើត​ទម្លាប់ និង​​របប​​អាហារ​មួយ​ចំនួន​ ដើម្បី​ឲ្យ​ឆ្អឹង​រឹង​មាំ ដូច​ជា របប​អាហារ​មាន​ជីវជាតិ​គ្រប់​គ្រាន់ រួម​មាន​កាល់ស្យូម វីតាមីន​ D និង​ហាត់​ប្រាណ​ជា​ដើម។

រំឭក​ដែរ​ថា ជំងឺ​ពុក​ឆ្អឹង​ ច្រើន​កើត​លើមនុស្ស​ស្រី ជា​ពិសេស​នៅ​ពេល​ដល់​វ័យ​អស់​រដូវ ហើយ​ហានិភ័យ​ជំងឺ​ពុក​ឆ្អឹង ឬ​ប្រែះ​ឆ្អឹង​​កើត​លើ​ស្រីៗ គឺ​ច្រើន​ជាងប្រុសៗ ដល់ ​៤​ ដង។ ​​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 15/07/2020
ត្រួតពិនិត្យដោយ សន សុភា