home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

WHO៖ ការរាលដាលជំងឺអេបូឡាខ្លាំងនៅកុងហ្គោ ជាអាសន្ននៃសុខភាពសាធារណៈសាកល

WHO៖ ការរាលដាលជំងឺអេបូឡាខ្លាំងនៅកុងហ្គោ ជាអាសន្ននៃសុខភាពសាធារណៈសាកល

អេបូឡា ជា​ជំងឺសាហាវ និង​ងាយឆ្លង ដែល​បាន​ផ្ទុះឡើង​នៅតំបន់​អាហ្វ្រិក ហើយ​បច្ចុប្បន្ន កំពុង​រាលដាល​ខ្លាំង នៅ​ប្រទេស​កុងហ្គោ។ ដោយសារ​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ថា ការផ្ទុះជំងឺ​អេបូឡា​នៅ​ប្រទេស​កុងហ្គោ ជា​អាសន្ន​សុខភាពសាធារណៈ​នៃ​កង្វល់​អន្តរជាតិ។

លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ WHO បញ្ជាក់​ថា វាជាពេល​សម្រាប់​ពិភពលោក ដើម្បី​យកចិត្តទុកដាក់​ហើយ។ ការបញ្ជាក់​ដូច្នេះ ក្រោយ​ការផ្ទុះជំងឺ​អេបូឡា នៅ​កុងហ្គោ ចាប់តាំង​ពី​ខែ​សីហា ឆ្នាំ២០១៨​មក បាន​ស្លាប់​មនុស្ស ១.៦០០​នាក់ ក្នុង​ចំណោម​ការឆ្លង​ជំងឺនេះ ប្រមាណ ២.៥០០​ករណី។

វីរុស​ជំងឺ​អេបូឡា មាន​អត្រា​ឆ្លងខ្ពស់ណាស់ ដោយ​អ្នកឆ្លង​វីរុសនេះ​ហើយ មាន​អត្រាស្លាប់​រហូត​ដល់ ៥០%។ ដំបូង វាចម្លង​តាមទៅ​មនុស្ស តាមរយៈ​សត្វព្រៃ ហើយ​វាចម្លង​ពីមនុស្ស ទៅ​មនុស្ស​តាមរយៈ​ការប៉ះពាល់​ដោយ​ផ្ទាល់ ឈាម សារធាតុ​រាវ ឬ​សារពាង្គកាយ​របស់​អ្នក​ផ្ទុក​ជំងឺនេះ។

អ្វីដែល​ប្រធាន​អង្គការ WHO កង្វល់ គឺ​ការផ្ទុះ​ជំងឺ​នេះ នៅ​ក្នុង​ទីក្រុង Goma ខេត្ត Kivu ខាងជើង ដែល​ជាច្រកទ្វា ទៅ​កាន់​តំបន់​បឹង Great Lakes របស់​អាហ្វ្រិក និង​អាច​រាលដាល​ទៅកាន់​​ពិភពលោក។

ជាមួយគ្នានេះ មន្ត្រី​អង្គការ WHO ក៏សម្ដែង​ការខកចិត្ត​នឹង​ការពន្យារ​ជំនួយ ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ផ្ទុះជំងឺ​អេបូឡា​ផងដែរ ខណៈ​ដែល WHO បាន​ស្នើទៅ​មូលនិធិ​អង្គការ​សហប្រជាជាតិ ក្នុង​ទំហំ​ទឹកប្រាក់ ៧០០​លាន​ដុល្លារ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់​ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 18/07/2019
x