home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្រោយឆេះវិហារ Notre Dame នៅប៉ារីស ជាតិពុលកំពុងរារាំងការជួសជុល និងប៉ះពាល់ពលរដ្ឋក្បែរនោះ

ក្រោយឆេះវិហារ Notre Dame នៅប៉ារីស ជាតិពុលកំពុងរារាំងការជួសជុល និងប៉ះពាល់ពលរដ្ឋក្បែរនោះ

គ្នាយើង ប្រហែល​ជានៅចងចាំ​ហើយ ករណីឆេះព្រះ​វិហារប្រវត្តិសាស្ត្រ Notre Dame នៅ​ក្រុង​ប៉ារីស កាល​ពី​ដើម​ឆ្នាំ ធ្វើ​ឲ្យពិភពលោក​តក់ស្លុត និង​សោកស្ដាយ​យ៉ាងខ្លាំង។ មកដល់​ពេលនេះ ការសងសង់​វិហារ​ឡើងវិញ ត្រូវបាន​ផ្អាក​ ដោយសារ​តែកម្រិត​ សំណល់​ជាតិ​ពុល ក្រោយ​ឆេះ​វិហារអាយុជិត ១ពាន់ កំពុង​បង្ក​ផល​ប៉ះពាល់​ខ្លាំង។

កាល​ថ្ងៃទី ២៥ ខែកក្កដា ២០១៩ ការងារ​ជួសជុល​ព្រះ​​វិហារ Notre Dame ឡើង​វិញ​ ត្រូវគេ​ផ្អាក ដើម្បី​កុំឲ្យ​កម្មករ​រងការ​ប៉ះពាល់​ពី​កម្រិត​ជាតិពុលសំណដែល​រលាយ​អំឡុង​ពេល​ឆេះ។ ការផ្អាកនេះ ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​សាលារៀន ២កន្លែង នៅ​ជិត​នោះ បាន​បិទ ដោយសារ​ព្រួយបារម្ភ​នឹង​ជាតិ​ពុល។

សប្ដាហ៍មុន អាជ្ញាធរ​បញ្ជាក់​ថា ជាតិពុលរបស់​សំណ មិន​បង្ក​គ្រោះថ្នាក់​ទេ ហើយ​ពួកគេ​បាន​ពិនិត្យ​កម្រិត​ជាតិ​ពុល នៅ​តាម​សាលារៀន ក្នុង​តំបន់​នោះរួច​ហើយ។ ប៉ុន្ដែ​ម្សិលមិញ មន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល​បារាំង បញ្ជា​ឲ្យ​ផ្អាក​ការងារ​សាងសង់ ដោយ​បញ្ជាក់​ថា វិធានការ​ប្រឆាំង​ជាតិពុល នៅមិនទាន់​អាច​អនុវត្ត​បានគ្រប់គ្រាន់។

លោក Michel Cadot មន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល​បារាំង បញ្ជាក់​ថា តំបន់​វិហារ Notre Dame អាច​បិទ​រយៈពេល ១​សប្ដាហ៍ រហូត​វិធានការ​សុវត្ថិភាព ត្រូវ​ដាក់​ឲ្យ​អនុវត្ត។ ចំណែក​ក្រុមអ្នកបរិស្ថាន បាន​ព្រមាន​ថ្មីៗនេះថា ក្រោយ​ការឆេះ​វិហារ​ ជាតិសំណ​រាប់រយតោន នៃ​ដំបូល​វិហារ ដែលបាន​ឆេះ និង​ផ្ទុះ​ជា​ផ្កាភ្លើង កំពុង​បង្កគ្រោះថ្នាក់​ដល់​សុខភាព​ប្រជាជន រស់នៅ​តំបន់​នោះ។

អត្ថបទពាក់ព័ន្ធ៖ ឆេះ​វិហារ Notre Dame ថ្ងៃ​មុន! ឥឡូវពេទ្យ​ប៉ារីស ឲ្យ​ក្មេង និង​ស្រីពពោះ ​ពិនិត្យ​ឈាម

គួរបញ្ជាក់​ថា ការស្រូប​ជាតិសំណ​ចូល​ក្នុង​ខ្លួន អាច​បង្ក​បញ្ហា​សុខភាព​ជាច្រើន រួមមាន ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ និងប្រព័ន្ធ​បន្តពូជ ខណៈ​ក្មេងៗ ងាយ​នឹង​រងគ្រោះ​ជាងគេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ សន សុភា
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 26/07/2019
x