home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

រវ៉ាន់ដា បារម្ភឆ្លងជំងឺអេបូឡាពីកុងហ្គោ ណែនាំពលរដ្ឋកុំឲ្យចូលទៅទីនោះ

រវ៉ាន់ដា បារម្ភឆ្លងជំងឺអេបូឡាពីកុងហ្គោ ណែនាំពលរដ្ឋកុំឲ្យចូលទៅទីនោះ

សប្ដាហ៍មុន ការផ្ទុះ​ករណី​ជំងឺ​អេបូឡាដំបូង នៅទីក្រុង Goma របស់​កុងហ្គោ បាន​ធ្វើឲ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) កង្វល់​យ៉ាងខ្លាំង ដោយសារ​ទីក្រុងនេះ មានព្រំដែន​ជាប់​រវ៉ាន់ដា ហើយ​មាន​កំពង់ផែ និង​អាកាសយានដ្ឋាន​ទៀត។

ពេលនេះ ប្រទេស​រវ៉ាន់ដា កំពុង​កង្វល់យ៉ាងខ្លាំង​លើបញ្ហា​នេះ ដោយ​រដ្ឋមន្រ្តី Diane Gashumba បាន​ធ្វើសន្និសីទកាសែត អំពាវនាវ​ឲ្យ​ពលរដ្ឋ​រវ៉ាន់ដា ចៀសវាង​ការ​ធ្វើដំណើរ​ឆ្លងព្រំដែន ចូល​ទៅក្នុង​ទីក្រុង Goma របស់​កុងហ្គោ។ រដ្ឋមន្រ្តី​រូបនេះ ក៏បដិសេធ​ព័ត៌មាន​ការបិទ​ព្រំដែនជាមួយ​កុងហ្គោ​ផងដែរ។

រដ្ឋមន្រ្តីដដែលនេះ បញ្ជាក់​ទៀត​ថា ការធ្វើដំណើរ​នៅតាម​ព្រំដែន នៅ​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ២០១៩ ត្រូវបាន​កាត់បន្ថយ ខណៈ​មាន​ការ​ដាក់ឲ្យ​អនុវត្ត​នីតិវិធី​ត្រួតពិនិត្យ និង​សុវត្ថិភាព​សាធារណៈ នៅតាម​ច្រកចូល​នានា។ លោកស្រី​រដ្ឋមន្រ្តី ក៏ឲ្យ​ប្រយ័ត្នពី​ការឆ្លងដែន​ខុសច្បាប់ ចេញ ឬចូល ​កុងហ្គោ។

រវ៉ាន់ដា មានផែនការ​ជាតិ​ត្រៀម​ទប់ទល់​ជំងឺ​អេបូឡា និង​បាន​ហ្វឹកហាត់​អ្នកធ្វើការ​ផ្នែក​សុខភាព​ទុកមុន ដើម្បី​ពិនិត្យ និង​ឆ្លើយតប បាន​អប់រំ​សហគមន៍​អំពី​ជំងឺអេបូឡា ផ្ដល់​វ៉ាក់សាំង​ដល់​អ្នកធ្វើការ​ផ្នែក​សុខភាព​នៅ​ក្នុង​តំបន់​ប្រឈម​ខ្ពស់ និង​បន្ដហ្វឹកហាត់ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​កាន់តែ​ល្អ។

អត្ថបទពាក់ព័ន្ធ៖ ផ្ទុះជំងឺអេបូឡានៅកុងហ្គោ ត្រូវប្រយ័ត្ន ជំងឺនេះឆ្លងសាហាវណាស់

ងាកទៅ​ការរាលដាល​ជំងឺ​អេបូឡា នៅ​ទីក្រុង Goma ក្នុង​ប្រទេស​កុងហ្គោ​វិញ មកដល់ពេលនេះ មាន ៣ ​ករណី​ហើយ ដោយ​ស្លាប់ ២​នាក់។ ចំណែកនៅ​ទូទាំង​ប្រទេស​កុងហ្គោ​វិញ មាន​អ្នកស្លាប់ រហូត​ដល់ ១.៧០០​នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 02/08/2019
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
x