home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រយ័ត្ន! នៅថៃ ស៊ីលីកូនពង្រីកដើមទ្រូង អាចបង្កមហារីក

ប្រយ័ត្ន! នៅថៃ ស៊ីលីកូនពង្រីកដើមទ្រូង អាចបង្កមហារីក

ប៉ុន្មានឆ្នាំ​ចុងក្រោយ ការពង្រីក​ដើមទ្រូង​ដោយ​វះកាត់​បញ្ចូល​ស៊ីលីកូន ហាក់មាន​ការកើនឡើង​ខ្លាំង នៅប្រទេស​ថៃ ហើយក៏មាន​ខ្មែរយើង​ខ្លះ ទៅទទួល​សេវាកម្មនេះ នៅ​ទីនោះ​ដែរ។ តែ​សូម​ប្រុងប្រយ័ត្ន ព្រោះ​ម្សិលមិញ ថៃ​បាន​ប្រកាស​ប្រមូល​ស៊ីលីកូន​ពង្រីក​ដើមទ្រូង​ហើយ ដោយសារ​វាពាក់ព័ន្ធ​ជំងឺ​មហារីក។

ការប្រកាស​ប្រមូល​ស៊ីលីកូន​ពង្រីកដើមទ្រូង ធ្វើឡើង​ដោយ​រដ្ឋបាល​ចំណីអាហារ និងឱសថ​ថៃ (FDA) ក្រោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅ​អាមេរិក រាយការណ៍​ថា វាពាក់ព័ន្ធ​នឹង​ជំងឺមហារីក​កម្រ Non-Hodgkin’s Lymphoma Cancer។ ជំងឺមហារីក​កម្រ បាន​កើត​លើ​អ្នក​ជំងឺ ប្រមាណ ៨០០​នាក់ ដែល​ប្រើស៊ីលីកូន​ពង្រីក​ដើមទ្រូង នៅទូទាំង​ពិភពលោក ហើយ​អ្នក​កើត​ជំងឺ​មហារីក​នេះ ក៏​មាន​នៅ​ក្នុង​ប្រទេស​ថៃ​ផងដែរ។

ចាប់តាំងពី​ឆ្នាំ ២០១១ មក ស៊ីលីកូន​ពង្រីក​ដើមទ្រូង ២៩.០០០​គ្រាប់ ត្រូវផ្គត់ផ្គង់​ទៅកាន់​ប្រទេស​ថៃ ហើយ​ស៊ីលីកូន ១៤.០០០​គ្រាប់ ត្រូវ​បាន​ប្រើប្រាស់។ ជាមួយ​គ្នានេះ FDA ប្រកាស​ថា អ្នក​ដែល​បាន​វះកាត់​បញ្ចូល​ស៊ីលីកូន ហើយ​មាន​អាការៈ​ហើម ឬ​សុដន់​ខុស​ទ្រង់ទ្រាយ គួរទៅ​ជួប​ពេទ្យ​ជាបន្ទាន់។ FDA ក៏បាន​ណែនាំ​ឲ្យ​កុំមាន​ការ​ភ័យស្លន់ស្លោរ ដោយសារ​ហានិភ័យ​នៃ​ការ​កើត​មហារីក​កម្រ​នេះ មាន​អត្រា​ទាប។

អត្ថបទពាក់ព័ន្ធ៖ ផលិតផលពង្រីកដើមទ្រូងអាមេរិក អាចបង្កមហារីក ត្រូវ​ប្រមូលវិញទូទាំងពិភពលោក​

ផលិត​ស៊ីលីកូន​ពង្រីក​ដើមទ្រូង​ខាងលើ ស្ថិតក្រោម​ម៉ាក Natrelle ផលិត​ដោយ​ក្រុមហ៊ុន Allergan Costa Rica SRL នៅ​ក្នុង​ប្រទេស​កូស្ដារីកា ហើយ​ក្រុមហ៊ុនធំរបស់​វា គឺ Allergan Co មាន​ស្នាក់ការ​នៅ​អាមេរិក។ ការ​ប្រកាស​ប្រមូល​ផលិត​ស៊ីលីកូន​វិញ​នេះ រួមមាន Natrelle ប្រភេទ ST-410 MF, 120, ST-410 MM និង 110។

សាស្ត្រាចារ្យ Apirak Chuangsuwanit ប្រធាន​សមាគម​គ្រូពេទ្យ​វះកាត់​កែប្រែ និង​ប្លាស្ទិក នៅ​ប្រទេស​ថៃ បញ្ជាក់​ថា មូលហេតុ​នៃ​ការបង្ក​មហារីក ដោយសារ​ស៊ីលីកូន​ពង្រីកដើម​ទ្រូង គឺមិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ តែ​មាន​អត្រាទាប​នៃ​ការ​កើត​មហារីក ត្រូវ​រកឃើញ​ថា ពាក់ព័ន្ធ​ជាមួយ​នឹង​ស៊ីលីកូន​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 07/08/2019
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
x