home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

សម្ពាធការងារ មនុស្ស ៤៥% សារភាពថា ធ្លាប់សម្រក់ទឹកភ្នែក

សម្ពាធការងារ មនុស្ស ៤៥% សារភាពថា ធ្លាប់សម្រក់ទឹកភ្នែក

មានការយល់ឃើញ​មួយចំនួន​ថា ធ្វើការងារ គឺងាយស្រួល មិន​ចាំបាច់​ខ្វល់ច្រើន ដល់​ខែ គឺដឹងតែ​បើក​លុយ តែ​តាមពិត​ទៅ​វាមិនមែន​អ៊ីចឹង​ទេ។ ការងារ​ភាគច្រើន យើង​ត្រូវ​បំពេញ​ឲ្យ​ដល់​គោលដៅ​ដែល​ក្រុមហ៊ុន​កំណត់ ទាំង​គោលដៅ​លទ្ធផល​ការងារ និង​ហិរញ្ញវត្ថុ ដូច្នេះ​ហើយ ការងារពិត​ជាមាន​សម្ពាធ​ណាស់ រហូត​ដល់​មាន​អ្នកយំស្រក់ទឹក​ភ្នែក​ក៏មាន​ដែរ។

តាមការ​ស្ទង់មតិ​របស់​គេហទំព័រ Monster.com រកឃើញ​ថា អ្នក​ធ្វើការងារ​នៅ​អាមេរិក រហូត​ដល់ ៤៥% បាន​ហូរទឹកភ្នែក ដោយសារ​តែ​ថ្នាក់ដឹកនាំ និង​សហការី ដែល​ធ្វើការ​ជាមួយ​ពួកគេ ១៦% បាន​យំ ដោយសារ​ការងារ​ច្រើន និង​ជាន់​ពេល​គ្នា ២០% បាន​យំ​នៅ​កន្លែង​ការងារ ដោយសារ​តែ​បញ្ហា​នៅ​ឯ​ផ្ទះ និង​បញ្ហា​ក្រៅ​ការងារ។ ក៏មាន​ដែរ ការ​សារភាព​ថា ពួកគេ​យំ ដោយសារ​ការ​រំខាន​ពេល​ធ្វើការ បញ្ហា​ជាមួយ​អតិថិជន ឬ​បញ្ហា​កំហុស​នៅកន្លែង​ធ្វើការ។

នេះ​មិនមែន​ជា​ការ​រកឃើញ​តែ​មួយទេ ការ​រកឃើញ​ពីមុន បញ្ជាក់​ថា ការ​ធ្វើការ​ច្រើន​ម៉ោង​ពេក បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត។ ការសិក្សា​របស់​សាកលវិទ្យាល័យ Southern California របស់​អាមេរិក លើ​បុគ្គលិក​ធនាគារ ដែល​បម្រើ​ការងារ ៩​ឆ្នាំ រកឃើញ​ថា ពួកគេ​ជួប​បញ្ហា​គេងមិន​លក់។

អត្ថបទពាក់ព័ន្ធ៖

អ្នកជំនាញ​ផ្នែក​ការងារ​របស់ Monster.com បញ្ជាក់​ថា ការ​យំ​នៅ​កន្លែង​ការងារ ភាគច្រើន​ធ្វើឡើង​ដោយ​ស្ងាត់ៗ​តែ​ឯង ដោយសារ​វាត្រូវ​ចាត់ទុក​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ។ “ប្រសិន​បើអ្នក​យំ​នៅ​កន្លែង​ការងារ អ្នក​គួរ​យំ​តែឯង នៅ​បន្ទប់​ទឹក ក្នុង​ឡាន ឬ​សម្រាក ផឹកកាហ្វេ ប្រមូល​អារម្មណ៍ និង​គិត ក្រោយ​យំ… បន្ទាប់មក គិត​មើល៍ តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​យំ?”។

ប្រសិន​បើ​យើង​នៅ​តែ​ជួប​បញ្ហា​ការងារ រហូត​ដល់​យំ​ច្រើនដង​ទៀត នោះជា​សញ្ញា​នៃបរិយាកាស​ការងារ​មិន​ល្អ។ ដូច្នេះ យើង​គួរពិចារណា​ធ្វើការងារ​អ្វី​ផ្សេង​វិញ ព្រោះ​មាន​ការងារ​ជាច្រើន ដែល​យើង​អាច​ធ្វើបាន​ប្រសើរ ជាង​សម្រក់​ទឹកភ្នែក​ដោយសារ​ការងារ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 16/08/2019
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
x