home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ករណីជំងឺកម្រ ធ្វើឲ្យក្រមុំជនជាតិអង់គ្លេសម្នាក់ មិនអាចញ៉ាំអាហារតាំងពីអាយុ ៧ឆ្នាំ

ករណីជំងឺកម្រ ធ្វើឲ្យក្រមុំជនជាតិអង់គ្លេសម្នាក់ មិនអាចញ៉ាំអាហារតាំងពីអាយុ ៧ឆ្នាំ

ករណី​ជំងឺកម្រ​ និង​រ៉ាំរ៉ៃ​មួយ​ ហៅថា Intestinal Pseudo-Obstruction ឬមាន​ន័យ​ថា ជំងឺ​ស្ទះ​ប្រព័ន្ធ​រំលាយ​អាហារ​ ឬ​ពោះ​វៀន​មិន​ដំណើរ​ការ​ បាន​​កើត​ទៅ​លើ​​យុវតី​ជន​ជាតិ​អង់គ្លេស​ម្នាក់ បណ្តាល​ឲ្យ​នាង​មិន​អាច​ញ៉ាំ​អាហារ​បាន​ដល់ទៅ​ជាង ១០ឆ្នាំ តែ​យ៉ាង​ណា​ គ្រូ​ពេទ្យ​អះ​អាង​ថា នឹង​អាច​ជួយ​​ព្យាបាល​នាង​បាន​។​

យុវតី​អង់គ្លេស​ វ័យ​២១​ឆ្នាំ ឈ្មោះ​ Lauren Mitchell បាន​ប្រាប់​សារព័ត៌មាន​ BBC ថា ជីវិត​របស់​នាង​ ​ជួប​​បញ្ហា​ច្រើន​ណាស់ ហើយ​នាង​ក៏​ព្រួយ​បារម្ភ​មិន​ស្ទើរ​ដែរ​។

យុវតី​​កើត​ជំងឺ​​កម្រ​នេះ ​​​បន្ត​ថា នាង​ត្រូវ​ភ្ជាប់​ជីវិត​ទៅ​នឹង​ថង់​អាហារ​ជំនួយ​ តាំង​ពី​អាយុ​ ៧​ឆ្នាំ ដែល​ថង់​នោះ សំដៅទៅ​លើ​ថង់​​ចំណី​អាហារ​​រំលាយ​ស្រាប់ ផ្ទុក​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​ វីតាមីន និង​ជីវជាតិ​ផ្សេង​ៗ​ទៀត ​​ចាំ​បាច់​ទ្រ​ទ្រង់​រាង​កាយ ដូច​ជា ឈាម និង​បេះដូង ដែល​គ្រូ​ពេទ្យ​ជួយ​បញ្ចូល​ទៅ​ក្នុង​រាង​កាយ​នាង ដោយ​​ឧបករណ៍​បច្ចេកទេស។

​ទោះ​យ៉ាង​ណា វា​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ដោយ Lauren ត្រូវ​មាន​​តារាង​ពេល​វេលា ដើម្បី​ទៅ​ជួប​ពេទ្យ ឲ្យ​ពេទ្យ​បញ្ចូល​​អាហារ​ទៅ​ឲ្យ​នាង ស្ទើរ​តែ​ពេញ​មួយ​សប្តាហ៍ ហើយ​យ៉ាង​ហោច​ណាស់ ម្តងៗ ត្រូវ​ការ​ពេល​ ប្រមាណ​ពី​១២-១៦​ ម៉ោង។ ប៉ុន្តែ​ទោះ​យ៉ាង​ណា ក្រុម​គ្រូ​ពេទ្យ​នៅ​តែ​បន្ត​ជួយ​នាង តាម​វិជ្ជាជីវៈ និង​ក្រម​សីលធម៌ ហើយ​​អ្នក​ជំនាញ​ក៏​កំពុង​រិះ​រក ស្រាវជ្រាវ​មធ្យោបាយ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​បាន​ផង​ដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

ជំងឺ​ស្ទះ​ប្រព័ន្ធរំលាយ​អាហារ អាច​កើត​ឡើង​ដោយ​សារ តែ​មាន​ការ​របួស​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ ឬ​​សាច់​ដុំ​​ណា​មួយ​ នៃ​ប្រព័ន្ធ​រំលាយ​អាហារ (ក្រពះ ​ឬ​ពោះវៀន) ​បង្ក​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​នោះ គាំង​ លែង​ដំណើរ​ រំលាយ​អាហារ​៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ មាន រតនា នៅ 17/08/2019
ត្រួតពិនិត្យ​ដោយ សន សុភា
x