home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វៀតណាម ដំឡើងតម្លៃសេវាវេជ្ជសាស្ត្រ

វៀតណាម ដំឡើងតម្លៃសេវាវេជ្ជសាស្ត្រ

សេវាវេជ្ជសាស្ត្រ​របស់​វៀតណាម ទទួល​ការជឿទុកចិត្ត ដោយមាន​អ្នកជំងឺ​វៀតណាម​យ៉ាងច្រើន ហើយ​ក៏​មាន​ខ្មែរយើង​ខ្លះ ទៅ​ទទួល​សេវា​នេះ នៅ​ទីនោះ​ដែរ។ តែ​ពេលនេះ វៀតណាម បាន​ដំឡើង​តម្លៃសេវា​វេជ្ជសាស្ត្រ​ហើយ។

ក្រសួងសុខាភិបាល​វៀតណាម បញ្ជាក់​ថា សេវា​វេជ្ជសាស្ត្រ ប្រមាណ ១.៩០០​មុខ នៅ​តាម​បណ្ដា​មន្ទីរពេទ្យ​រដ្ឋ​នានា ត្រូវ​ដំឡើង​តម្លៃ ចាប់ពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៩។ តម្លៃ​ពិនិត្យ​សុខភាព និង​តម្លៃ​គ្រែគេង នឹងឡើង ៤,៤% ហើយ​តម្លៃ​សេវា​បច្ចេកទេស នឹង​ឡើង ១,១%។

ការដំឡើង​តម្លៃ​សេវា​វេជ្ជសាស្ត្រ ត្រូវ​គណនា​តាម​បៀវត្ស​មូលដ្ឋាន ៦០​ដុល្លារ/ខែ ប៉ុន្ដែ​ដោយសារ​ចាប់ខែ​កក្កដា ២០១៩ បៀវត្ស​មូលដ្ឋាន បានឡើង ៦៤​ដុល្លារ/ខែ ដូច្នេះ​តម្លៃ​វេជ្ជសាស្ត្រ ចាំបាច់​ត្រូវ​កែប្រែ​។

លោក Nguyen Nam Lien មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​វៀតណាម បញ្ជាក់​ថា ទោះ​តម្លៃ​អគ្គិសនី បាន​កើនឡើង​ចាប់តាំង​ពីខែ​មីនា ឆ្នាំ​២០១៩ ប៉ុន្ដែ​ក្រសួង​គណនា​តម្លៃ​សេវា​វេជ្ជសាស្ត្រ​ផ្អែក​លើតែ​បៀវត្ស​មូលដ្ឋាន​ប៉ុណ្ណោះ ដើម្បី​ធានា​ចំណូលពិត​សម្រាប់​បុគ្គលិក​សុខាភិបាល។ លោក​បន្ដ​ថា ការ​ដំឡើង​តម្លៃ​សេវា​នេះ នឹង​ជួយ​បង្កើន​ប្រាក់ចំណេញ​សម្រាប់​មន្ទីរពេទ្យ។

អត្ថបទពាក់ព័ន្ធ៖ វៀតណាម អាចផលិតថ្នាំខ្លួនឯង ផ្គត់ផ្គង់តម្រូវការក្នុងស្រុក បានជិត ៥០%

ទោះយ៉ាងណា មន្ត្រី​ជាន់ខ្ពស់​ដដែល​នេះ បញ្ជាក់​ថា ការ​កែសម្រួល​តម្លៃនេះ មិន​ប៉ះពាល់​ដល់​ប្រជាជន​ដែល​ទទួល​បាន​ការធានា​រ៉ាប់រង​សុខភាព​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 21/08/2019
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
x