home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អ្នករស់នៅតំបន់ខ្យល់ពុល ខូចសួតដូចការជក់បារី ១កញ្ចប់/ថ្ងៃ

អ្នករស់នៅតំបន់ខ្យល់ពុល ខូចសួតដូចការជក់បារី ១កញ្ចប់/ថ្ងៃ

ខ្យល់ពុល ក្លាយជា​កង្វល់​មួយ​របស់​ពិភពលោក ដោយសារ​វាកាន់តែ​អាក្រក់ៗទៅ ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ។ អ្វីដែល​គួរឲ្យ​ព្រួយបារម្ភ​ខ្លាំង និង​គ្រោះថ្នាក់​ចំពោះ​សុខភាព ដែល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) បាន​ចេញផ្សាយ គឺ ខ្យល់ដែល​យើង​ស្រូបចូល អាច​បង្ក​គ្រោះថ្នាក់​ដល់​សួត​ដូច​ការ​ជក់​បារី ១កញ្ចប់/ថ្ងៃ។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក បញ្ជាក់​ថា ការ​ស្រូប​ខ្យល់​ពុល រាល់​ថ្ងៃ នឹង​ធ្វើឲ្យ​យើង​រស់នៅ​មិន​បាន​យូរ និង​ប្រឈម​ជាមួយ​ជំងឺ​រ៉ាំរ៉ៃ​នានា។ លទ្ធផល​នៃ​ការ​រកឃើញ​នេះ គឺ​តាមរយៈ​ការ​សិក្សា​រយៈពេល ១៨​ឆ្នាំ របស់​សាកលវិទ្យាល័យ Washington, Columbia និង Buffalo របស់​អាមេរិក លើមនុស្ស ៧.០០០​នាក់។

តាមរយៈ​ការ​វិភាគ​លើ​ការពិនិត្យ CT Scan ១៥.០០០ ដង ជាបន្ដបន្ទាប់ ក្រុម​អ្នកស្រាវជ្រាវ បញ្ជាក់​ថា ការ​ស្រូប​ខ្យល់​ពុល រយៈពេល​យូរ បង្ក​ឲ្យ​កើនឡើង​អត្រា​ជំងឺ​ខូច​ថង់សួត (Emphysema) នៅ​អាមេរិក។ ជំងឺ Emphysema បណ្ដាល​ឲ្យ​ពិបាក​ដកដង្ហើម និង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ ដូចជា ខូចសួត និង​បេះដូង។ ជាធម្មតា ជំងឺនេះ ពាក់ព័ន្ធ​ជាមួយ​នឹង​អ្នក​ជក់បារីក ឬ​អ្នករង​ការ​ប៉ះពាល់​ពី​សមាសធាតុ​គីមី​ក្នុង​ទឹកអប់។

ប៉ុន្ដែខ្យល់ពុល សម្បូរ​ដោយ​នីត្រូហ្សែន​អុកស៊ីដ និង​កាបូន​ខ្មៅ បង្ក​​ផលប៉ះពាល់​ស្រដៀង​គ្នា​នឹង​ផល​ប៉ះពាល់​លើ​អ្នក​ជក់បារី។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា វាគួរភ្ញាក់ផ្អើល ដោយ​រកឃើញ​ផលប៉ះពាល់​នៃ​ខ្យល់ពុល ស្រដៀង​ការ​ជក់បារី និង​ការបង្ក​ជំងឺ Emphysema។

អត្ថបទពាក់ព័ន្ធ៖

ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​នៃ​ខ្យល់ពុល​នេះ មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​បរិស្ថាន​ឥណ្ឌា បញ្ជាក់​ថា អត្រា​រំពឹង​រស់ សម្រាប់​ប្រជាជន​អាស៊ី​ខាងត្បូង រួមទាំង​ឥណ្ឌា បាន​កាត់​បន្ថយ ២​ឆ្នាំ ដោយសារ​ខ្យល់ពុល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 22/08/2019
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
x