home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កាន់តែទំនើប គ្រាន់តែតេស្តឈាមដឹងថា យើងរស់បានប៉ុន្មានឆ្នាំទៀត

កាន់តែទំនើប គ្រាន់តែតេស្តឈាមដឹងថា យើងរស់បានប៉ុន្មានឆ្នាំទៀត

គ្នាយើង​ភាគច្រើន ប្រាកដ​ជាដឹង​ហើយថា ការតេស្ត​ឈាម គឺសម្រាប់​ពិនិត្យ​មេរោគ ឬបាក់តេរី ដែល​បង្ក​បញ្ហា​ដល់​សុខភាព​របស់​យើង ដើម្បី​ងាយស្រួល​ក្នុង​ការ​ព្យាបាល។ ប៉ុន្ដែថ្មីៗ​នេះ មាន​ការសិក្សា​មួយ បញ្ជាក់​ថា ការតេស្តឈាម អាច​ព្យាករ​ពី​ការស្លាប់​ ថាតើ​យើង​អាច​រស់​នៅ​បាន​ប្រហែល​ប៉ុន្មាន​ឆ្នាំទៅមុខ​ទៀត។

ការតេស្តឈាម​នេះ ផ្អែកលើ​សូចនាករ​ជីវសាស្ត្រ​ចំនួន ១៤ ពាក់ព័ន្ធ​ជាមួយ​សុខភាព​ទូទៅ និង​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ជាក់លាក់​នានា ហើយ​មានភាព​ត្រឹមត្រូវ​រហូត​ដល់ ៨៣%។ ការ​តេស្តឈាម​នេះ បាន​ធ្វើឡើង​លើ​មនុស្ស ៤៤.១៦៨​នាក់ អាយុ​ពី ១៨-១០៩​ឆ្នាំ នៅប្រទេសហូឡង់ និងអាល្លឺម៉ង់ ដោយ​ចំណាយ​ពេល​តាមដាន​ចំនួន ១៦​ឆ្នាំ និង​មាន​មនុស្ស ៥.៥១២​នាក់ បាន​ស្លាប់។

សូចនាករ​ជីវសាស្ត្រ​សំខាន់ ដែល​ប្រើ​ក្នុង​ការសិក្សា មាន​ដូចជា អាស៊ីតអាមីណូ កម្រិត​កូលេស្តេរ៉ូល​ល្អ និង​អាក្រក់ អតុល្យភាព​អាស៊ីតខ្លាញ់ ការរលាក ការឆ្លើយតបរបស់​ប្រព័ន្ធ​ការពារ និង​ការរក្សា​គ្លុយកូស។

អ្នកស្រាវជ្រាវ បញ្ជាក់​ថា ការតេស្តឈាម​នេះ អាច​ផ្ដល់​លទ្ធផល​ក្នុង​រយៈពេល​ខ្លី សម្រាប់​ប្រជាជន​ទូទៅ ប៉ុន្ដែ​ការតេស្តឈាម​ព្យាករ​អាយុ​នេះ គឺ​សម្រាប់​ប្រើ​ក្នុង​ការវាយ​តម្លៃ​ប្រសិទ្ធភាព​របស់​ថ្នាំ​ថ្មីៗ ពេល​ឈាន​ដល់​វ័យ​ចំណាស់។

សម្រាប់​ការរកឃើញ​នេះ តាមពិតទៅ អ្នកស្រាវជ្រាវ ចង់ពិនិត្យ​ពី​ជីវសាស្ត្រ​របស់​អ្នក​ជំងឺ ជាង​ភាព​រស់រាន​មាន​ជីវិត​របស់​អ្នក​ជំងឺ ដើម្បី​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ជំងឺ​ដែល​នឹង​កើត​នៅ​ពេល​ខាងមុខ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 28/08/2019
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
x