ទម្លាប់រស់នៅស្អាត អនាម័យជារឿងល្អ និងគប្បីធ្វើជារៀងរាល់ថ្ងៃ តែអនាម័យក្នុងន័យនោះ មិនមែនត្រូវទម្លាប់ស្អាតរហូត មិនដែលចេញទៅលេង ឬប៉ះពាល់ធម្មជាតិខាងក្រៅនោះទេ ព្រោះអាចបណ្តាលទៅជាបញ្ហា។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ទម្លាប់រស់នៅស្អាត អនាម័យជារឿងល្អ និងគប្បីធ្វើជារៀងរាល់ថ្ងៃ តែអនាម័យក្នុងន័យនោះ មិនមែនត្រូវទម្លាប់ស្អាតរហូត មិនដែលចេញទៅលេង ឬប៉ះពាល់ធម្មជាតិខាងក្រៅនោះទេ ព្រោះអាចបណ្តាលទៅជាបញ្ហា។
លោក វេជ្ជបណ្ឌិត Jack Gilbert ប្រធាននៃវិទ្យាស្ថានស្រាវជ្រាវ ហ្សែន និងជីវវិទ្យាជាប្រព័ន្ធ នៃសាកលវិទ្យាល័យ កាលីហ្វ័ញ៉ា នៅអាមេរិក បានលើកឡើងដូចខាងលើនេះ បន្ទាប់ពីលោកបានស្រាវជ្រាវទាក់ទងនឹងត្រីឌូហ្វីន (Dolphin) ដែលជាពពួកសត្វចិញ្ចឹមកូនដោយទឹកដោះ។
វេជ្ជបណ្ឌិតអាមេរិករូបនេះ រកឃើញថា ត្រីឌូហ្វីនស្រាប់តែមានសុខភាពល្អ ក្លៀវក្លា នៅពេលពួកវា ស្ថិតនៅក្នុងបរិស្ថានមួយ ដែលដី ទឹកកខ្វក់ តាមធម្មជាតិ ល្អជាងនៅពេល ដែលពួកវាស្ថិតនៅក្នុងអាងទឹកចិញ្ចឹម គេរៀបចំឡើងស្អាត។
ករណីមួយទៀត អ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេស និងជាម្ចាស់ព្រឹត្តិបត្រវិទ្យាសាស្រ្តល្បី “I Contain Multitudes” លោក Ed Yong ក៏បានលើកឡើងដូចគ្នា បរិស្ថានធម្មជាតិ មានដី ឬប្រភពទឹកតាមធម្មជាតិ សម្បូរពពួកបាក់តេរី ទាំងល្អ និងអាក្រក់ លាយឡំគ្នា។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ ពពួកបាក់តេរីល្អ ជួយទាំងសត្វ និងមនុស្សរស់នៅមាន សុខភាពល្អ ដោយពពួកបាក់តេរីខ្លះ ជួយឲ្យរាងកាយស៊ាំទៅនឹង ជំងឺផ្សេងៗ ថែមទាំងជួយរាងកាយមនុស្ស និងសត្វ ឲ្យស្រូបយកជីវជាតិចិញ្ចឹម ជួយជួសជុលកោសិកាផ្សេងៗក្នុងរាងកាយបានកាន់តែល្អ។
ស្រាវជ្រាវរូបនេះ លើកឡើងដែរថា ជាធម្មតា យើងត្រូវការបាក់តេរីទាំងនោះ នៅក្នុងខ្លួន តាមរយៈការ បរិភោគ ចំណីអាហារផ្ទាល់ ដូចជា ទឹកដោះគោជូរ ឬអាហារមួយចំនួន ដែលជាការបំប្លែងរបស់បាក់តេរីល្អ ដើម្បីធ្វើឲ្យ ប្រព័ន្ធរំលាយអាហារដើរបានល្អ និងជម្រុញរាងកាយឲ្យស្រូបសារធាតុបំប៉នបានគ្រប់គ្រាន់។ ហើយបាក់តេរីល្អៗ ទាំងនោះ ក៏មាននៅក្នុងបរិស្ថានខាងក្រៅ ដើម្បីជួយរាងកាយមនុស្ស និងសត្វ ឲ្យស៊ាំទៅនឹង បរិស្ថានថ្មីៗជុំវិញខ្លួនផងដែរ តាមរយៈទម្រង់ជាការផ្ស៊ាំខ្លួន តោងជាប់នឹងរាងកាយ មនុស្ស សត្វ។
អត្ថបទពាក់ព័ន្ធ៖
ដោយឃើញពី គុណតម្លៃនេះ អ្នកស្រាវជ្រាវ ក៏ដូចជាអ្នកវិទ្យាសាស្រ្ត បានលើកទឹកចិត្ត ឲ្យមនុស្សម្នា គិតគូរ ចំណាយពេលជាមួយបរិស្ថានធម្មជាតិ ជាជាង ចំណាយពេលនៅតែក្នុងបរិស្ថានស្អាតល្អមួយកន្លែង តាមរយៈសកម្មភាព ការចេញទៅលេងនៅពិភពខាងក្រៅ ប៉ុន្តែក៏ត្រូវមានអនាម័យខ្លួន ក្រោយពេលប៉ះពាល់បរិស្ថានទាំងនោះ ព្រោះបាក់តេរី ទាំងល្អ និងអាក្រក់ ស្ថិតនៅលាយឡំគ្នាក្នុងធម្មជាតិ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕