home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

កាណាដា រឹបអូសផលិតផលកម្ចាត់មុនខុសច្បាប់ ប៉ះពាល់អ្នកប្រើប្រាស់

កាណាដា រឹបអូសផលិតផលកម្ចាត់មុនខុសច្បាប់ ប៉ះពាល់អ្នកប្រើប្រាស់

បច្ចុប្បន្ន មាន​​គ្រឿងសម្អាង​ជាច្រើន បាន​ចរាចរ​ក្នុង​ទីផ្សារ មិន​ថា​តែ​នៅ​ក្នុង​ស្រុកយើង ឬ​នៅ​បរទេស​នោះទេ ហើយ​ក៏មាន​គ្រឿងសម្អាង​មួយ​ចំនួន អត់ច្បាប់​អនុញ្ញាត និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ផងដែរ។

ជាក់ស្ដែង អាជ្ញាធរ​សុខាភិបាល​កាណាដា ថ្មីៗ​នេះ បាន​រឹបអូស​ផលិតផល​កម្ចាត់មុន ម៉ាក Bielenda Dr. Medica ដែល​មាន​ទាំងក្រែម​លាប និង​ទឹកបន្ដក់លើមុន។ ការ​រឹបអូស​នេះ ធ្វើឡើង​ក្នុង​ហាង នៅ​ខេត្ត Ontario។

ផលិតផល​កម្ចាស់​មុន ដែល​ត្រូវ​រឹបអូស មាន​ផ្ទុក​អាស៊ីដ Azelaic Acid ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ស្បែក​មុខ Rosacea។ អាជ្ញាធរ​សុខាភិបាល​កាណាដា បញ្ជាក់​ថា ផលិតផល​កម្ចាត់​មុន​អត់​ច្បាប់​នេះ មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់ ដែល​មិន​បាន​បង្ហាញ​លើ​ប្រអប់។ ការប្រើប្រាស់​ផលិត​អត់ច្បាប់​ទាំង​នេះ បង្ក​ឲ្យ​មាន​បញ្ហា​រមាស់​ស្បែក ឬផ្លាស់ប្ដូរ​ពណ៌ស្បែក​តែ​ម្ដង។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​កាណាដា ណែនាំ​អតិថិជន ដែល​ទិញ​ផលិតផល គួរ​ឈប់​ប្រើប្រាស់​ជាបន្ទាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 04/09/2019
ត្រួតពិនិត្យដោយ ដេត ធន្នី