home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វ៉ាក់សាំងថ្មី មានសមត្ថភាពប្រឆាំងបាក់តេរីបង្កជំងឺឆ្លងបានច្រើនប្រភេទ

វ៉ាក់សាំងថ្មី មានសមត្ថភាពប្រឆាំងបាក់តេរីបង្កជំងឺឆ្លងបានច្រើនប្រភេទ

ថ្នាំ​វ៉ាក់​សាំង​​ថ្មី ជា​ការ​ស្រាវជ្រាវ​ពីរ​ប្រទេស​រួម​គ្នា មាន​សមត្ថភាព​អាច​​ព្យាបាល​អាការៈ​ផ្សេង​ៗ​ ​បង្ក​ដោយ​បាក់តេរី នឹងកំពុង​​ក្លាយ​ជា​ក្តី​រំពឹង​ថ្មី ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ជំងឺ​ឆ្លងបាន។

ប្រភព​ព័ត៌មាន​​ពី Drug Target Review បាន​​ឲ្យ​ដឹង​ថា វ៉ាក់​សាំង​ប្រភេទ​ថ្មី ឈ្មោះ​ J8 ​បាន​អភិវឌ្ឍ​រួម​គ្នា ដោយ​សាកលវិទ្យាល័យ Griffith របស់​អូស្រ្តាលី និង​ដៃ​គូ​ស្រាវជ្រាវ​មក​ពី​ប្រទេស​កាណាដា ក្នុង​គោល​​បំណង​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​ទៅ​នឹងពពួក​​បាក់តេរីប្រភេទ (Strep A) ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្លង នឹង​បង្ក​ជា​អាការៈ​ធ្ងន់​ធ្ងរ ​ដូច​ជា គ្រុន​ក្តៅ ឡើង​កន្ទួល​រលាក​ស្បែក និង​ប្រែ​ប្រួល​សម្ពាធ​ឈាម​ជា​ដើម។ ជា​ពិសេស​ទៅ​​ទៀ​ត ដោយ​សារ​​បញ្ហា​កើត​ឡើង​ដោយ​ពពួកបាក់តេរី បណ្តាល​​​ឲ្យ​​មាន​ករណី​ស្លាប់​ច្រើន ទើប​​ធ្វើ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ផលិត​ថ្នាំ​វ៉ាក់​សាំង​នេះ​ឡើង។

ដំណើរ​បង្កើត​វ៉ាក់សាំង J8 ​ឡើង ត្រូវ​បាន​ពិសោធ​ទៅ​លើ​សត្វ​កណ្តុរ​ជា​មុន ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​វិវត្ត​ J8 ចេញ​ពី​​ប្រូតេអ៊ីន តាង​ឈ្មោះ​ ដោយ​អក្សរ M ​មាន​ក្នុងបាក់តេរី ​ក្រោយ​មក​វា​បាន​ក្លាយ​អង្គធាតុ​ក្នុង​ឈាម ស៊ាំ​ និង​ប្រឆាំង​ ទៅ​នឹងបាក់តេរី បង្កជំងឺ​ឆ្លង​នៅ​ក្នុង​សត្វ​កណ្តុរ​។

អត្ថបទពាក់ព័ន្ធ៖

សម្រាប់​លទ្ធ​ផល​​ការ​ស្រាវជ្រាវ​ខាង​លើ សាស្រ្តាចារ្យ​​ដឹក​នាំ​​ការ​ស្រាវជ្រាវ លោក Michael Good បាន​​និយាយ​ថា ទោះ​​លទ្ធផល​វិជ្ជ​មាន​ ប៉ុន្តែ​តម្រូវ​ឲ្យ​ក្រុម​ស្រាវជ្រាវ​ សិក្សា​​បន្ត​បន្ថែម​ទៀត ពោល​គឺ​​ចង់​ឲ្យ​​មាន​ ការ​​ស្រាវជ្រាវ​ចំពោះ​វ៉ាក់​សាំង​នេះ ប្រមាណ​២​ឆ្នាំ​ទៀត ទើប​សាក​ល្បង​តេស្ត​ផ្ទាល់​ទៅ​លើ​មនុស្ស និង​ចេញ​សម្រាប់​ប្រើ​ប្រាស់៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕
​​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ សន សុភា
អត្ថបទ​ដោយ មាន រតនា
កែ 09/09/2019
x